អ្នកគាំទ្រក្លឹប Tottenham Hotspur ជាច្រើន ហាក់បង្ហាញការមិនពេញចិត្តទៅលើខ្សែប្រយុទ្ធ Harry Kane ពោលគឺមួយរយៈមកហើយ ចាប់តាំងពីលឺដំណឹងគេចង់ផ្ទេរទៅក្លឹបថ្មី Manchester City។
ដ្បិតគេមិនចាកចេញ ហើយបន្តនៅ តែការបន្តនៅសារនេះ កីឡាករអង់គ្លេសហាក់លេងមិនបានល្អដូចជាពេលមុនឡើយ ពោលគឺបង្កកំហុសជាច្រើនលើកច្រើនសារ ខុសពីគុណភាពរដូវកាលចាស់។ ជាក់ស្តែងដូចកាលប៉ះ Arsenal ដែលក្រុមបរាជ័យ ៣-១ កាលពីយប់ថ្ងៃអាទិត្យ ក៏ខ្សែប្រយុទ្ធ Kane បង្កើតស្ថិតិដ៏ពិបាកមើលថែមទៀត។
នោះគឺ Kane បានបង្កឲ្យបាត់បង់ការគ្រប់គ្រងបាល់ដល់ទៅ ១១ លើកនៅរយៈពេល ៩០ នាទី ខណៈការបញ្ជូនបាល់ជោគជ័យគេធ្វើបានតែ ៥ លើកគត់។ អត្រាបញ្ជូនបាល់ជោគជ័យទៅដល់ជើងមិត្តរួមក្រុម Kane ធ្វើបានត្រឹម ៤៦ ភាគរយ ដែលស្ថិតិនេះគឺទាបខ្លាំង ធៀបនឹងកីឡាករក្នុងក្រុមឯទៀត។ ទៅមើលការស៊ុត ស៊ុត ៤ លើក បាញ់ចោល ដោយមិនចំគោលដៅ ហើយការបង្កើតឱកាស ០ ការបណ្តើរបាល់ជោគជ័យ ០។
ជាមួយស្ថិតិនេះ គឺពិតជាធ្វើឲ្យអ្នកគាំទ្រ Spurs បង្ហាញការខឹងសម្បាមិនខុសមែន មួយទៀតនៅគ្រាប់បាល់ទីពីររបស់ Arsenal ក៏ដោយសារ Kane នេះដែរ ជាអ្នកបង្កកំហុស នាំឲ្យខាងក្រុមម្ចាស់ផ្ទះបង្កើតសាច់បាល់ Counter Attack យ៉ាងលឿន ហើយបញ្ចប់ទីដោយជោគជ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក