ដ្បិតបើទទួលរងការរិះគន់ជាបន្តបន្ទាប់ ដែលនាំឲ្យលោក Ronald Koeman សឹងតែអាចអស់តំណែងនៅរយៈពេលចុងក្រោយ តែបើយើងស៊ីជម្រៅទៅមើលស្ថិតិធៀបនឹងរដូវកាលចាស់ គឺ Barcelona រដូវកាលថ្មី ២០២១/២២ មានភាពល្អប្រសើរទៅវិញទេ។
ក្លឹប Barcelona យប់មិញនេះ ទើបតែយកឈ្នះ ៣-០ ទោលើក្លឹប Levante ជាមួយការត្រលប់មកវិញរបស់ Ansu Fati។ ស្ថិតិជារួមគិតមកទល់ ៦ ប្រកួតបើកឆាក Barcelona ទទួលបាន ១២ ពិន្ទុ ខ្ពស់ជាងរដូវកាលចាស់ដែលគ្រាមាន Leo Messi ឈរជើង ក្លឹបទទួលបាន ៨ ពិន្ទុប៉ុណ្ណោះ។
ជាងនេះទៅមើលស្ថិតិគ្រាប់បាល់ក៏មានប្រៀបដូចគ្នា ដោយរដូវកាល ២០២១/២២ ក្លឹបរកបាន ១១ គ្រាប់ ធៀបនឹងរដូវកាល ២០១៩/២០ ក្លឹបរកបានតែ ១០ គ្រាប់ប៉ុណ្ណោះ គិតត្រឹមចំនួនប្រកួតដូចគ្នា។ យ៉ាងណាអ្វីដែលធ្លាក់ចុះ គឺតំបន់ការពារ ដោយក្រុមរបូតគ្រាប់បាល់ ៦ គ្រាប់ច្រើនជាងមុន ១ គ្រាប់។
រំឭកថា ប្រកួតបន្ទាប់អ្នកមានបុណ្យ ត្រូវលេងតទល់ក្លឹប Benfica សម្រាប់ប្រកួត UEFA Champions League ជុំទី ២ មុនទៅប៉ះ Atletico Madrid នៅថ្ងៃទី ៣ តុលា ម៉ោង ០២:០០ ទាបភ្លឺ ដែលជាប្រកួតជុំទី ៧ នៅក្របខ័ណ្ឌ La Liga៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក