កំពូលម៉ូតផ្ទះចម្លែកៗទាំង ១៥ប្រភេទ នៅជុំវិញពិភពលោក!

មនុស្សជាច្រើននៅលើពិភពលោកតែងប្រាថ្នាចង់រស់នៅក្នុងផ្ទះធំទូលាយមាននូវគ្រឿងសង្ហារឹមទំនើបៗនិងល្អប៉ុន្តែនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញនូវម៉ូតផ្ទះចំនួន១៥ប្រភេទដែលប្លែកនិងការរចនាដេគ័រគួអោយកោតសសើរបំផុត៖

១.​ ផ្ទះរាងជាសំបកខ្យង ៖ ផ្ទះនេះមានទីតាំងស្ថិតនៅក្នុងប្រទេសម៉ិចស៊ិកូដែលរចនាឡើងដោយមានការផ្គុំរូបតូចៗនៅលើជញ្ជាំងនិងរំលេចនូវព៌ណដូចឥន្ធនូនៅផ្នែកខាងក្រៅ។

1

២. ផ្ទះមានរាងជាពពុះទឺក ៖ ដែលជាផ្ទះរបស់លោក Pierre Cardin ដែលជាអ្នករចនាវាឡើងដោយផ្ទាល់ដែលមានអាងហែលទឹកចំនួន៣និងមានកន្លែងសម្រាប់អង្គុយលំហែកាយចំនួន៥០០កន្លែងនិងមានទេសភាពយ៉ាងស្រស់ស្អាតដែលនៅជាប់សមុទ្រមេឌីទែរ៉ាណេ។​

2

៣. ផ្ទះក្តាស្គី Skateboard house ៖​ វាមិនគួអោយភ្ញាក់ភ្អើលខ្លាំងនោះទេតែផ្ទះនេះគឺជារបស់ម្ចាស់ពានរង្វាន់ស្គីក្តារពិភពលោក ហើយនៅខាងក្នុងនិងខាងក្រៅនៃផ្ទះនេះគឺសុទ្ធតែអាចលេងក្តារស្គីបានគ្រប់កន្លែង។

4a

4

៤. ការផ្លាស់ប្តូរព្រះវិហារគ្រឹស្តអោយទៅជាផ្ទះ ៖ ផ្ទះនេះត្រូវបានផ្លាស់ប្តូរព្រះវិហារនៃសាសនាកាតូលិចអោយទៅជាផ្ទះដែមានផ្ទៃដ៏ធំទូលាយនៅក្នុងឆ្នាំ១៨៧០នៃប្រទេសNetherlands។

5

៥. ផ្ទះដែលសាងសង់ពីផ្ទាំងថ្ម​ ៖​ ផ្ទះ Flintstone នេះគឺជាកម្មសិទ្ធរបស់លោក Dick Clark ដែលមានបន្ទប់គេង១ និងបន្ទប់ទឹក២។

6

៦. ផ្ទះកញ្ចក់ ៖ ផ្ទះនេះគឺបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនហើយចំពោះជញ្ជាំងខាងក្នុងផ្ទះនិងខាងក្រៅផ្ទះគឺបានធ្វើពីកញ្ចក់ទាំងអស់ ប៉ុន្តែមានបន្ទប់មួយនៅក្នុងផ្ទះនោះដែលមិនអាចមើលធ្លុះនោះគឺបន្ទប់ទឹក។

8

៧. ផ្ទះយន្តហោះ ៖ Joanne Ussery គឺជាម្ចាស់ផ្ទះនេះផ្ទាល់ដែលនាងបានទិញវានៅបន្ទាប់និងបឹងមួយ,ដោយសារតែយន្តហោះប៊ូអ៊ីញ៧២៧នេះត្រូវបានគេបោះបង់ចោលទើបនាងសម្រេចចិត្តទិញវា។

9

10

៨. ផ្ទះម៉ូតស្បែកជើងនៅក្នុងរដ្ឋ Pennsylvania​ 

11

៩. ផ្ទះដែលមានរាងជាកំសៀវទឺក ៖ វាមើលទៅដូចកំសៀវដាំទឹកតែណាស់តែវាគឺជាគំនិតច្នៃប្រឌិតមួយហើយវាគឺជាស្ថានីយប្រេងឥន្ធនតាំងពីឆ្នាំ១៩២២ហើយនៅឈរជើងរហូតមកដល់សព្វថ្ងៃ។

12

12a

១០. ផ្ទះ Sliding house នៅក្នុងប្រទេសអង់គ្លេស

13

១១. ផ្ទះផ្សិត ដែលជាកម្មសិទ្ធរបស់វិស្វករ Terry Brown

14

14a

១២. ផ្ទះរាងជាប្រអប់ជ្រុង ឬ Cube House ៖ វាមាន៣ជាន់ជាមួយនិងបន្ទប់ដែលមានរាងដូចពីរ៉ាមីតដែលវិស្វករសញ្ជាតិហូលឡង់ម្នាក់មានឈ្មោះថា Pier Blom បានធ្វើវាអោយមើលទៅដូចជាព្រៃដែលដុះទ្រុបទ្រុល។

15

១៣. ផ្ទះចម្លែក Winchestor ៖ ផ្ទះដ៏ល្បីនេះមានច្រើនទ្វារដែលមិនមានជណ្តើរ ផ្ទះនេះបើកចំហសម្រាប់សាធារណជននិងមានលក្ខណៈពិសេសជាច្រើននៅក្នុងវប្បធម៌ពេញនិយម។

16

១៤. ផ្ទះដែលតូចបំផុត ៖ រចនាដោយជនភៀសខ្លួននៅប្រទេសអាល្លឺម៉ង់ដែលធ្លាប់តែមិនមានបន្ទប់ច្រើនផ្ទះនេះមានកម្ពស់ត្រឹមតែ 3 ហ្វីត។ វាមានបន្ទប់មួយដែលមានកន្លែងទំនេរគ្រប់គ្រាន់ដើម្បីអង្គុយឬសម្រាក។

17

១៥. ផ្ទះដែលសង់នៅចំជ្រោះសមុទ្រ Vertiginous ៖ ផ្ទះនេះបានសង់ឡើងនៅចំណោតនៃសមុទ្រដែលមានជញ្ជាំងធ្វើពីកញ្ចក់ដែលអាចអោយឃើញនូវទេសភាពនៃសមុទ្រដ៏ស្រស់ស្អាតហើយតំបូលរបស់វាស្មើទៅនិងផ្ទៃដី។

18

18a

19

20

ដោយ៖ វីរៈ

ប្រភព៖ Brightside