តាមរយៈការធ្វើតេស្តសាមញ្ញមួយនេះ អ្នកអាចកត់សម្គាល់ដឹងបាន ពីសុខភាពខាងក្នុងរាងកាយ ឬដំណើរការនៃសរីរាង្គខាងក្នុងរបស់អ្នកបាន៖
ការតេស្តទី ១) ក្តាប់ដៃទាំងសងខាង
ក្តាប់ដៃទាំងសងខាងរយៈពេល ៣០ វិនាទី បន្ទាប់មកសូមបើកមើលបាតដៃរបស់អ្នក ថាបម្រែបម្រួលនៃពណ៌លើបាតដៃនឹងបាត់ទៅវិញលឿនឬយ៉ាងណា។
ជាធម្មតាការក្តាប់ដៃ វាធ្វើឲ្យសរសៃឈាមក្នុងដៃត្រូវបានច្របាច់ ហើយសកម្មភាពនេះវានឹងរំខានដល់ប្រព័ន្ធឈាមរត់ បណ្តាលឲ្យបាតដៃប្រែទៅជាពណ៌សនិងខៀវ។ យ៉ាងណាប្រសិនបើបាតដៃមកវិញ វាត្រលប់ប្រែមកសភាពពណ៌ដើមយ៉ាងឆាប់រហ័ស នោះមានន័យថា សរសៃឈាមអ្នកនៅមានសុខភាពល្អ។
ប៉ុន្តែប្រសិនវាត្រូវការពេលយូរ អាចដល់ទៅ ១០ វិនាទីឬលើសនោះ ក្នុងការវិលមកសភាពពណ៌នៃបាតដៃដូចធម្មតាវិញ នោះបង្ហាញថា សរសៃឈាមអ្នកដំណើរការមិនជាល្អនោះឡើយ ឬជាសញ្ញាបង្ហាញថា សរសៃឈាមឡើងរឹងផងដែរ។
ការតេស្តទី ២) ច្របាច់ចុងម្រាមដៃនីមួយៗរយៈពេល ៣-៥ វិនាទីឲ្យជាប់
តាមក្បួនវេជ្ជសាស្រ្តចិន គ្រប់ម្រាមដៃទាំងអស់មានភ្ជាប់ទៅនឹងសរីរាង្គនីមួយៗក្នុងរាងកាយយើង ដូច្នេះយើងអាចដឹងពីបញ្ហារបស់វាបាន ប្រសិនណាអ្នកទទួលរងអារម្មណ៍ថាឈឺចាប់ខ្លាំង។ ប៉ុន្តែបើច្របាច់ហើយសង្កត់រយៈពេល ៥ វិនាទីអ្នកមានអារម្មណ៍ថាឈឺចាប់មួយភ្លែតធម្មតា នោះអ្នកមិនចាំបាច់ផ្ទៀងផ្ទាត់ចម្លើយខាងក្រោមទេ ពោលសរីរាង្គខាងក្នុងរបស់អ្នកនៅល្អជាធម្មតា៖
ការឈឺចាប់មេដៃបង្ហាញពីបញ្ហាសួត ដែលមានសុខភាពមិនល្អ
ការឈឺចាប់ម្រាមដៃចង្អុល បង្ហាញពីបញ្ហាពោះវៀនធំ ការទល់លាមក
ការឈឺចាប់ម្រាមដៃកណ្តាល បង្ហាញពីការឈឺចាប់ផ្នែកបេះដូង ពាក់ព័ន្ធនឹងជំងឺបេះដូង
ការឈឺចាប់ម្រាមដៃនាង ដូចគ្នាទៅនឹងម្រាមដៃកណ្តាល វាផ្សារភ្ជាប់ទៅនឹងសុខភាពបេះដូងមិនល្អ
ការឈឺចាប់ម្រាមដៃកូន ក៏អាចទាក់ទងទៅផ្នែកបេះដូង ក៏ដូចជាពោះវៀនតូច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក