តាមក្បួនហុងស៊ុយមានរបស់ ៥ ដែលជារបស់និយមប្រើប្រាស់ទូទៅ ហើយតាមក្បួនគេមិនអនុញ្ញាតឲ្យមានអ្នកដទៃខ្ចីបន្តទៅប្រើប្រាស់នោះទេ ព្រោះអាចនាំឲ្យម្ចាស់ដើមស្រុតលាភ ជួបសំណាងមិនល្អ ទៅថ្ងៃមុខ៖
៥) នាឡិកាដៃ
នាឡិកាគឺជារបស់ដែលយើងអាចមើលដឹងពីពេលវេលា ហើយរង្វិល ៣៦០ ដឺក្រេរបស់វា តំណាងឲ្យ Tai Chi ដែលវាក៏កំណត់នូវភាពរុងរឿង និងទ្រព្យសម្បត្តិរបស់ម្ចាស់នីមួយៗផងដែរ។
យ៉ាងណាតាមទ្រឹស្តីក្បួនហុងស៊ុយ អ្នកមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃខ្ចីនាឡិកាដៃពីអ្នកទៅប្រើប្រាស់នោះទេ បើទោះបីទំនាក់ទំនងជិតស្និទ្ធគ្នាប៉ុណ្ណាក៏ដោយ ព្រោះវាអាចនាំឲ្យអ្នកធ្លាក់យីអ៊ុនទៅពេលខាងមុខបាន។
៤) កាបូបលុយ
កាបូបដែលរហែក ចាស់លែងប្រើហើយក៏ដោយ ក៏មិនត្រូវផ្ទេរទៅឲ្យអ្នកដទៃប្រើបន្តពីអ្នកនោះដែរ ព្រោះវាជារបស់ហុងស៊ុយ ជានិមិត្តសញ្ញានៃប្រាក់ក្នុងហោប៉ៅរបស់អ្នក។ យកល្អបើចង់ឲ្យគេ ត្រូវទិញរបស់ថ្មី ហើយរបស់ខ្លួនឯងស៊ូបោះចោល បើចាស់ខ្លាំង ឬបន្តប្រើបើនៅគិតថាអាចប្រើបាន។ តែយ៉ាងណាតាមក្បួនហុងស៊ុយ កាបូបលុយគេមិនឲ្យប្រើលើសពី ៣ ឆ្នាំឡើយ។
៣) អត្តសញ្ញាណប័ណ្ណ
ជារបស់បញ្ជាក់ពីព័ត៌មានផ្ទាល់ខ្លួន និងកាតតំណាងខ្លួនអ្នក ហើយក្នុងអត្ថន័យហុងស៊ុយ ក៏គេមិនអនុញ្ញាតឲ្យអ្នកដទៃយកទៅប្រើប្រាស់ ឬខ្ចីក្នុងគោលបំណងណាមួយនោះដែរ។ តាមក្បួនវិទ្យាសាស្រ្ត គេអាចយកទៅបំពានលើទង្វើខុសច្បាប់ណាមួយ ហើយតាមក្បួនហុងស៊ុយ អ្នកនឹងមិនស្រួលក្នុងចិត្ត ហើយជួបបញ្ហាក្នុងជីវិតជាបន្តបន្ទាប់។
២) កាំបិត
នៅក្នុងជីវិតប្រចាំថ្ងៃ កាំបិតជារបស់ដែលយើងប្រើប្រាស់រាល់ថ្ងៃ តែយ៉ាងណាក៏មិនត្រូវឲ្យគេខ្ចីយកទៅប្រើនោះដែរ ដោយតាមក្បួន អាចធ្វើឲ្យជីវិតអ្នកជួបរឿងប្រថុយប្រថានជាច្រើនក្នុងជីវិត។
១) របស់នាំលាភ
បើអ្នកគិតថាមានរបស់ណាដែលនាំសំណាង ដូចជារូបសំណាកព្រះតូចៗ ឬរូបសំណាកនាំហុងស៊ុយណាមួយ អាចនាំលាភដល់អ្នកហើយ អ្នកក៏មិនអាចផ្ទេរទៅដល់ដៃអ្នកថ្មី ហើយគិតថាគេអាចមានលាភផ្ទួនគ្នាដូចជាអ្នកបានដែរ។
តាមក្បួនហុងស៊ុយ បើរបស់នោះនាំលាភដល់អ្នករួចហើយ ពេលផ្ទេរទៅឲ្យដៃបន្ទាប់ គឺគេមិនរំពឹងអាចទទួលបានសំណាងល្អដូចជាអ្នកឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក