ងើប​មក​ឃើញ​សញ្ញា ៤ នេះ​ក្នុង​ផ្ទះ គឺ​ជា​ប្រផ្នូល​មិន​ល្អ​ទេ ចុះមាន​វិធី​បន្សាបវិញ្ញាណអាក្រក់ទេ?

តាម​ជំនឿ​ពី​បុរាណ​បាន​ដំណាល​មក​ថា ប្រសិន​នៅ​ពេល​ព្រឹក អ្នក​ងើប​មក​ឃើញ​សញ្ញា​ ៤ ខាង​ក្រោម​កើត​ឡើង​ក្នុង​ផ្ទះ នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​នោះ​ទេ ហើយ​ម្ចាស់ផ្ទះ​និង​សមាជិក​គ្រួសារ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​ជីវិត៖

៤) ដើម​ឈើ​ក្រៀម​ស្វិត

Ice_screenshot_20210925 153826

យោង​តាម​អ្នក​ជំនាញ​ហុងស៊ុយ​ រុក្ខជាតិ​ខាង​ក្នុង​ផ្ទះ​ គឺ​ជា​ចរន្ត​សម្រាប់​លំហូរ​ថាមពល​វិជ្ជមាន​ចូល​មក​ផ្ទះ ទោះ​យ៉ាង​ណា​ បើ​អ្នក​ថែ​រក្សា​ល្អ​ហើយ តែ​សុខៗ​វា​ក្រៀម​ស្វិត​ស្រពោន បែរ​ជា​ខូច នោះ​គឺ​ជា​ប្រផ្នូល​នៃ​សំណាង​មិន​ល្អ​ទេ។

៣) ផ្ទះ​មាន​របស់របរ​ខូច

Bat Vo Khi Chuyen Nha

ងើប​មក​ទាំង​ព្រឹក នៅ​ខាង​ក្នុង​ផ្ទះ​មាន​របស់របរ​ធ្លាក់​បែក​ ខូច ប្រេះ លែង​ប្រើ​ការ​កើត នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​ដូច​គ្នា។ ជា​ពិសេស​ប្រសិន​នៅ​ថ្ងៃ​ទី ១ នៃ​ដើម​ឆ្នាំ​ថ្មី វា​គឺ​ពិត​ជា​សំណាង​អាក្រក់​ខ្លាំង​ណាស់។

២) សុបិន​ឃើញ​ត្រី​ងាប់

Ice_screenshot_20210925 153818

មុន​ក្រោក​ពី​គេង បើ​អ្នក​សុបិន​ឃើញ​ត្រី​ងាប់​នៅ​ម៉ោង​ទាប​ភ្លឺ យោង​តាម​ទស្សនៈ​ក្បួន​ហុងស៊ុយ គឺ​ជា​ប្រផ្នូល​តំណាង​ឲ្យ​ផ្លូវ​នៃ​សំណាង​អាក្រក់។ បើ​អ្នក​ធ្វើ​ជំនួញ​ត្រូវ​តែ​ប្រយ័ត្ន​ខ្ពស់ ព្រោះ​អាច​មាន​ការ​បាត់បង់​ទ្រព្យ​ធំ​នៅ​ពេល​បន្ទាប់។

១) ជញ្ជាំង​ផ្ទះ​ប្រេះ

Nut 1540193223 6883 1540193470

ប្រសិន​អ្នក​ឃើញ​ស្នាម​លើ​ជញ្ជាំង​ផ្ទះ​របស់​អ្នក​ប្រេះ អ្នក​ត្រូវ​តែ​ប្រញាប់​រក​វិធី​ជួសជុល ឬ​យក​វា​មក​លាប​ឲ្យ​ស្អាត​វិញ ព្រោះ​វា​តំណាង​ឲ្យ​ភាព​បែកបាក់ និង​ការ​ដែល​អាច​មាន​រឿង​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ខាង​មុខ។

វិធី​កម្ចាត់​អបទ្រព្យ​ចង្រៃ​ឬ​វិញ្ញាណ​អាក្រក់​ក្នុង​ផ្ទះ៖

អ្នក​ត្រូវ​យក​អំបិល​លាយ​ជាមួយ​ទឹក ហើយ​យក​មក​ជូត​សម្អាត​ផ្ទះ ឬ​របស់របរ​ខាង​ក្នុង​ផ្ទះ ដោយសារ​អំបិល​ជា​របស់​ហុងស៊ុយ​ដែល​អាច​បន្សាប​វិញ្ញាណ​អាក្រក់​បាន ហើយ​គួរ​មាន​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់​ដាក់​នៅ​លើ​តុ​អាហារ ឬ​តុ​ការងារ រួច​ព្យាយាម​ស្រោច​ទឹក​វា ឲ្យ​គ្រប់​យ៉ាង​ក្នុង​ផ្ទះ​វិល​មក​ភាព​ល្អ​ប្រសើរ​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក