ស្រីៗ​មាន​ប្រជ្រុយ​ ៦ ទីតាំង​នេះ នឹង​អាច​មាន​បាន​ ៣ ជំនាន់​ អស់​កង្វល់​រឿង​លុយកាក់

ប្រជ្រុយ​លើ​ទីតាំង​សំខាន់​មួយ​ចំនួន នៃ​រាងកាយ​មនុស្ស តាម​ក្បួន​គឺ​គេ​អាច​ព្យាករណ៍​ពី​ជោគវាសនា​ទៅ​ថ្ងៃ​ខាង​មុខ ឬ​ព្រេងវាសនា​របស់​បុគ្គល​ម្នាក់​នោះ​បាន ថា​អាច​មាន​បាន​ឬ​អត់។ សម្រាប់​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​ប្រជ្រុយ​នាំ​លាភ​ទាំង ៦ លើ​ដង​ខ្លួន​ស្រ្តី ហើយ​អ្នក​មាន ១ ក្នុង​ចំណោម​នោះ​ឬ​អត់?

៦) ប្រជ្រុយ​លើ​ខ្នង

2

ស្រ្តី​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្នង តែងតែ​រមែង​កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​មើល​ថែទុកដាក់​នាង​បាន​ល្អ តាំង​តែ​ពី​បាត​ជើង​ក្រហម ហើយ​ទៅ​ថ្ងៃ​មុខ មាន​ទ្វារ​ទ្រព្យ​បើក​រង់ចាំ​ជា​និច្ច។

ជា​ពិសេស​ក្រោយ​ពេល​រៀបការ​ហើយ ជីវិត​នឹង​កាន់​តែ​រុងរឿង មាន​កូន​ចៅ​ដែល​អាច​មាន​បាន​ត​ជំនាន់​ជា​បន្តបន្ទាប់។

៥) ប្រជ្រុយ​លើ​ដើម​ទ្រូង

1

ស្រ្តី​ដែល​មាន​ប្រជ្រុយ​លើ​ទ្រូង តែងតែ​មាន​សុភមង្គល​ខ្លាំង​ពេល​មាន​ស្វាមី ហើយ​តាម​ជើង​លេឃ ច្រើន​តែ​សម្រាល​បាន​កូន​ប្រុស ជា​កូន​ដំបូង។ គាប់​ជួន​គ្នា​នោះ បើ​មាន​ប្រជ្រុយ​នៅ​លើ​បបូរមាត់ លើ​មនុស្ស​តែ​មួយ​ដែល​មាន​ប្រជ្រុយ​លើ​ដើម​ទ្រូង​ទៀត នោះ​គឺ​កាន់​តែ​សំណាង​ទ្វេ​ដង។

៤) ប្រជ្រុយ​លើ​ចិញ្ចើម

នៅ​លើ​ចិញ្ចើម​ ប្រសិន​ស្រ្តី​ណា​មាន​ប្រជ្រុយ​លើ​ទីតាំង​នោះ ច្រើន​តែ​ជា​មនុស្ស​ពូកែ​ខាង​ទំនាក់ទំនង ពោល​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ អាច​រីកសាយ​ផ្នែក​ទ្រព្យ​យ៉ាង​ឆាប់​រហ័ស ហើយ​អាច​គេច​ផុត​ពី​ឧបសគ្គ​នានា​ក្នុង​ជីវិត​បាន។

៣) ប្រជ្រុយ​លើ​ពោះ

ប្រជ្រុយ​ដុះ​ចេញ​មក​លើ​ទីតាំង​ពោះ គឺ​តំណាង​ឲ្យ​ភាព​សម្បូរសម្បាយ​ទាំង​ការ​ហូបចុក ការ​ស្លៀកពាក់ និង​មិន​ចាំបាច់​ព្រួយ​បារម្ភ​ច្រើន​ទេ ពី​បញ្ហា​សេដ្ឋកិច្ច​ទៅ​ពេល​ខាង​មុខ។ ពួក​គេ​ច្រើន​តែ​រស់នៅ​ដោយ​ភាព​សុខសាន្ត​និង​សុភមង្គល​ដូច​គេ​ចារ​មក​តាំង​ពី​នាយ។ កាន់​តែ​ល្អ ប្រសិន​ប្រជ្រុយ​នោះ ដុះ​នៅ​ចំ​ទីតាំង​កណ្តាល​ក្បាល​ពោះ។

២) ប្រជ្រុយ​នៅ​ទីតាំង​ផ្នែក​ខាង​ស្តាំ នៃ​ក​កញ្ចឹង​ក​ខាង​មុខ

3728_not Ruoi O Xuong Quai Xanh Anh Cho Vao Bai 2

ប្រសិន​ស្រ្តី​នោះ​មាន​ប្រជ្រុយ​នៅ​ផ្នែក​ខាង​ស្តាំ​ នៃ​កញ្ចឹង​ក​ខាង​មុខ នោះ​ពួក​គេ​នឹង​កាន់​តែ​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​បញ្ហា​ប្រាក់កាក់​អស់​មួយ​ជីវិត ហើយ​លុយ​ការ​ចំណាយ​ផ្សេងៗ ក៏​មិន​មែន​ជា​រឿង​ដែល​អាច​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​បំផុត​ដែរ។

ស្រ្តី​ភាគ​ច្រើន​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង​ខាង​លើ ច្រើន​តែ​មាន​លក្ខណៈ​ពេញលេញ ចរិត​ឥរិយាបថ​ល្អ ហើយ​មាន​ការ​គោរព​ស្រលាញ់​ពេញ​ចិត្ត​ជុំ​ទិសទី និង​អាច​រីករាយ​មាន​សុភមង្គល​ជាមួយ​គ្រួសារ​អស់​មួយ​ជីវិត។

១) ប្រជ្រុយ​នៅ​ក្លៀក

Nốt Ruồi ở Nách

ជា​ប្រជ្រុយ​នាំ​មក​នូវ​សំណាង​ដ៏​សម្បូរ​បែប ហើយ​នាំ​ទ្រព្យ​ដ៏​ច្រើន​ដល់​ម្ចាស់​របស់​ពួក​គេ។ មនុស្ស​ទាំង​នេះ​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា នឹង​មាន​សំណាង​ល្អ​ក្នុង​ជីវិត មាន​គេ​តាម​ចែចូវ តាម​មើល​ច្រើន ព្រោះ​តែ​ច្រណែន​នឹង​ជីវិត​ដ៏​ពេញលេញ​របស់​នាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក