ក្រលៀនឬតម្រងនោមគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយរបស់យើង ព្រោះវាជាកន្លែងដែលបញ្ចេញជាតិពុល ទៅខាងក្រៅ ឬច្រុះចោលនូវសារធាតុមិនល្អមួយចំនួន ប្រសិនវាលែងដំណើរការ ឬដំណើរការមិនល្អ នោះនឹងកកកុញក្លាយទៅជាគ្រួសក្នុងតម្រងនោមកើតឡើង។ ដូច្នេះប្រសិនចង់ឲ្យក្រលៀនដំណើរការល្អ រៀងរាល់ព្រឹកពេលក្រោកពីគេង អ្នកត្រូវទម្លាប់អនុវត្តសកម្មភាពសាមញ្ញ ៣ នេះឲ្យបានទៀងទាត់ជាប្រចាំ៖
៣) ត្រដុសត្រចៀកថ្នមៗ
នៅពេលក្រោកពីដំណេកភ្លាមៗ អ្នកអាចធ្វើលំហាត់ប្រាណស្រាលៗទៅលើត្រចៀក ដោយជូតត្រដុសវាថ្នមៗ [ដូចបង្ហាញក្នុងរូប] រយៈពេល ៣ ទៅ ៥ នាទី។ កុំមើលស្រាលចលនាសាមញ្ញនេះ ព្រោះវាអាចនាំប្រយោជន៍ច្រើនណាស់ដល់រាងកាយ រួមទាំងបំប៉នតម្រងនោមផងដែរ។
២) ដើរចង្អឺតជើង
នៅពេលដើរទៅបន្ទប់ទឹក កុំមានការខ្មាសអៀន ឬគិតថាជារឿងឆ្កួតឡប់ឲ្យសោះ ប្រសិនអ្នកអាចដើរដោយចង្អឺតជើង ដោយព្យាយាមលើកកែងជើងឲ្យបញ្ឈរឡើងលើ ហើយប្រើតែចុងម្រាមជើង ដើរទៅមុខ នោះវានឹងរំញោចឲ្យសរសៃប្រាសទឆ្លងកាត់ភ្លៅខាងក្នុង ហើយទាញសាច់ដុំជើង លើកកម្ពស់សរសៃប្រសាទសំខាន់មួយចំនួន។ បើអនុវត្តវាបានរាល់ថ្ងៃ នោះសរីរាង្គតម្រងនោមរបស់អ្នក នឹងអាចដំណើរការល្អ។
១) អង្គុយប្រើខ្នងទល់ជញ្ជាំង
កំឡុងពេលដុសសម្អាតធ្មេញ អ្នកអាចព្យាយាមអង្គុយទល់ខ្នងខ្លួនឯងទៅជញ្ជាំងឲ្យបាន ២-៣ នាទី សម្រាប់អ្នកមិនចង់ខាតពេល អង្គុយខាតពេលចោល។ ដោយសកម្មភាពបែបនេះ វាជាទម្លាប់ល្អជួយបំប៉នឲ្យតម្រងនោមអ្នកដើរស្រួល ដោយមិនដឹងខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក