ក្រោយ​អាយុ ៣០ បន្ថយ​អាហារ ៤ នេះ​ឲ្យ​កាន់​តែ​តិច អាយុ​កាន់​តែ​វែង ក្មេង​ជាង​វ័យ

ប្រសិន​អ្នក​ចង់​រស់នៅ​មាន​សុខភាព​ល្អ អាយុ​វែង ក្មេង​ជាង​វ័យ ភាព​ចាស់​មិន​ងាយ​មក​បៀតបៀន បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ អ្នក​គួរ​តែ​កាត់​បន្ថយ​ឬ​ចៀស​ឲ្យ​បាន​នៅ​អាហារ ៤ ប្រភេទ​ខាង​ក្រោម​នេះ៖

៤) ស៊ុប​កំប៉ុង

1

យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​ដែល​និយម​ទទួល​ទាន​ស៊ុប​កំប៉ុង​ញឹកញាប់ គឺ​ងាយ​ឲ្យ​ឡើង​សម្ពាធ​ឈាម និង​ស្បែក​ឆាប់​ចាស់។ ជា​ពិសេស​សម្រាប់​ស្រ្តី គឺ​ងាយ​មាន​ស្នាម​ជ្រីវជ្រួញ ហើយ​ក៏​ងាយ​កើត​ជំងឺ​មហារីក គ្មាន​កូន និង​ការ​កើន​ទម្ងន់​ផង​ដែរ។

៣) នំ​ផ្អែមៗ​ពេល​ព្រឹក

2

អាហារ​ពេល​ព្រឹក​របស់​មនុស្ស​ភាគ​ច្រើន និយម​ណាស់​ជ្រើសរើស​យក​នំ​ខេក ដោយ​គិត​ថា​វា​ឆាប់​ឆ្អែត និង​ងាយ​ទទួល​ទាន​ឆាប់​រហ័ស។ យ៉ាង​ណា​អ្នក​មិន​ដឹង​នោះ​ទេ ថា​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៃ​នំ​នោះ គឺ​ងាយ​ឲ្យ​អ្នក​ប្រឈម​បញ្ហា​សុខភាព បាត់បង់​ភាព​ធន់​នៃ​រាងកាយ ក៏​ដូច​ជា​អាំងស៊ុយលីន បណ្តាល​ឲ្យ​ស្រ្តី​ងាយ​នឹង​គ្មាន​កូន។

២) សាច់​អាំង

3

ប្រភេទ​អាហារ​ចៀន និង​ដុត គឺ​ជា​ចំណូលចិត្ត​របស់​មនុស្ស​ភាគ​ច្រើន តែ​យ៉ាង​ណា ការ​ដុត​ដោយ​ប្រើ​អណ្តាត​ភ្លើង​ផ្ទាល់ៗ វា​នាំ​ឲ្យ​សាច់​ទទួល​រង​សីតុណ្ហភាព​ខ្ពស់​ជ្រុល ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជា​ជាតិ​គីមី និង​សារធាតុ Polycyclic ហើយ​វា​សារធាតុ​ពុល បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពះ ច្រមុះ​ជា​ដើម​បាន។

១) ភេសជ្ជៈ​កំប៉ុង

4

ប្រសិន​អ្នក​មាន​កូន​តូចៗ ក៏​ទម្លាប់​ប្រាប់​ពួក​គេ​ឲ្យ​បញ្ចៀស​ការ​ទទួល​ទាន​តាំង​តែ​ពី​នៅ​ក្មេង​ទៅ​គឺ​ល្អ។ ដោយសារ​ភេសជ្ជៈ​កំប៉ុង មាន​ផ្ទុក​សារធាតុ​ពណ៌ បង្ក​មហារីក និង​ជា​ប្រភព​នៃ​ការ​បន្ថែម​ជាតិ​ស្ករ​លើស​មក​ក្នុង​រាងកាយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ វា​ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ចលនា​មេ​ជីវិត​ឈ្មោល ​នាំ​ឲ្យ​ខ្សោយ​ផង​ដែរ។ និយាយ​សាមញ្ញ​ទៅ​ការ​ទទួល​ទាន​ភេសជ្ជៈ​កំប៉ុង​ច្រើន នៅ​ស្រករ​អាយុ ៣០ ទៅ​នេះ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​អ្នក​មិន​អាច​មាន​កូន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក