សម្រាប់មនុស្សម្នាក់ៗ រមែងមានថ្ងៃកំណើតផ្សេងពីគ្នា ហើយវាក៏មានបង្កប់អត្ថន័យ តាមរយៈការទស្សន៍ទាយខុសគ្នាផងដែរ។ តើអ្នកកើតនៅថ្ងៃទីប៉ុន្មាន? ឧទាហរណ៍ ថ្ងៃទី ១០ ដូច្នេះកន្ទុយលេខ ០ ជាលេខដែលអ្នកត្រូវផ្ទៀងផ្ទាត់នៅខាងក្រោម៖
លេខ ០
បុគ្គលនេះមានភាពឈ្លាសវៃ សប្បុរសនិងពោរពេញដោយពរជ័យ។ ពួកគេតែងតែជោគជ័យក្នុងជីវិត និងអាជីព ហើយបើធ្វើអាជីវកម្មមុនអាយុ ៣០ ឆ្នាំ នោះអ្នកនឹងអាចប្រមូលផលបានក្រាស់ក្រែល ក្លាយជាសេដ្ឋី ដោយលែងខ្វល់រឿងលុយពេលចាស់ទៅ។
លេខ ១
ជីវិតរបស់បុគ្គលនេះ គឺរាប់ថាធម្មតា មានបញ្ហាតិច ហើយរលូនច្រើន។ ក៏អរគុណនូវភាពស្មោះត្រង់ ដែលជាហេតុផលមួយ នាំឲ្យពួកគេអាចទទួលបានជោគជ័យ ដោយសារការទុកចិត្តពីថ្នាក់លើ ពីអ្នកមានឋានៈខ្ពស់ជាងខ្លួន គេជួយស្រោចស្រង់ឲ្យមានបាន។
លេខ ២
ទោះកើតមកក្នុងត្រកូលអ្នកក្រ តែដោយសារឆន្ទៈមោះមុត មានអាកប្បកិរិយាល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ជាហេតុនាំឲ្យអ្នកកើតនៅថ្ងៃកំណើត មានកន្ទុយលេខ ២ រមែងនឹងអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបានទៅថ្ងៃមុខ ជារួមកាន់តែអាយុច្រើន នឹងកាន់តែមានបាន។
លេខ ៣
ជាមនុស្សដែលចេះបត់បែន មិនប្រកាន់តូចធំ ចេះជួយមនុស្សជុំវិញខ្លួន ដោយមិនចង់បានអ្វីត្រលប់មកវិញ។ ពួកគេរស់នៅកាន់តែយូរ កាន់តែប្រមូលទ្រព្យបានច្រើន ហើយពួកគេមានសំណាងណាស់ ចាស់ទៅនឹងអាចក្លាយជាអ្នកមាន។
លេខ ៤
មនុស្សដែលកើតចំថ្ងៃកំណើត មានកន្ទុយលេខ ៤ តែងតែឆ្លាតវៃពីធម្មជាតិ ចេះដឹងពីវិធីទាញប្រយោជន៍ពីភាពខ្លាំងរបស់ខ្លួន អាចអភិវឌ្ឍឲ្យគេទទួលបានជោគជ័យជាបន្តបន្ទាប់បាន។ ជាពិសេសមនុស្សនេះ អាចដឹងពីវិធីលើកទឹកចិត្តខ្លួនឯង ដូច្នេះទោះដួលក៏មិនងាយបាក់ទឹកចិត្តដែរ។
លេខ ៥
មនុស្សទាំងនេះច្រើនមានសមត្ថភាព ភាពជាអ្នកដឹកនាំពីកំណើត ពួកគេមានចក្ខុវិស័យច្បាស់លាស់ខ្លាំងណាស់ ហើយច្រើនតែដើរជាមួយអ្នកមាន មិនថាក្នុងអាជីពការងារ ឬការរកស៊ីបែបណាក្តី។
លេខ ៦
មនុស្សនេះ មានគុណវិបត្តិត្រង់ឆាប់ខឹង មិនចេះអត់ធ្មត់ ជាហេតុនាំឲ្យពួកគេងាយក្នុងការសម្រេចចិត្តខុស។ នេះក៏ជាមូលហេតុដែលទោះបីប្រឹងយ៉ាងណា ក៏ពួកគេពិបាកនឹងសម្រេចជោគជ័យដូចការរំពឹងទុកដែរ។ ចាប់ពីអាយុ ៤០ ឆ្នាំទៅ ទើបពួកគេដឹងពីវិធីធ្វើឲ្យក្លាយជាអ្នកមានបាន។
លេខ ៧
មនុស្សទាំងនេះច្រើនមានសេចក្តីក្លាហាន មិនខ្លាចបរាជ័យ មិនបោះបង់ក្តីស្រមៃធំ បើទោះជួបរឿងលំបាកច្រើនក៏ដោយ។ មិនថាលំបាកប៉ុណ្ណា ពួកគេតែងតែព្យាយាមដល់ទទួលបានជោគជ័យ មិនយូរមិនឆាប់នឹងអាចក្លាយជាសេដ្ឋីបាន។
លេខ ៨
មនុស្សទាំងនេះមានទេពកោសល្យអស្ចារ្យជាងមនុស្សឯទៀត ហើយពូកែខាងជំរុញនិងលើកទឹកចិត្តខ្លួនឯង ជួយឲ្យខ្លួនឯងទទួលបានលាភជ័យ និងសំណាងដោយមិនដឹងខ្លួន ដូច្នេះឱកាសក្លាយជាអ្នកមានគឺនៅជិតបង្កើយ។
លេខ ៩
ជាលេខចុងក្រោយ ហើយក៏ជាលេខដែលរាងពិបាកជាងគេដែរ។ មនុស្សនេះខ្ជិលធ្វើការ តែស្រមៃខ្ពស់ ឃើញគេមានបាន គិតចង់មានបានដូចគេ ដោយប្រើផ្លូវកាត់ នាំឲ្យការសម្រេចជោគជ័យពិត គឺទាមទារពេលវេលាយូរ និងការខាតបង់ច្រើនលើកច្រើនសារ។
បន្ទាត់សំណាងរបស់មនុស្សនេះ រាងមានឧបសគ្គ រាងរដិបរដុបបន្តិច ហើយពួកគេដ្បិតបើកើតមកក្នុងទ្រនំអ្នកមានស្រាប់ ក៏ត្រូវការពេលយូរដែរ ទម្រាំអាចយល់ច្បាស់ពីជីវិត ពីរបៀបដែលជួយឲ្យគេមានបានដោយខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក