ជំពាក់​គេ​ទុក​មួយ​ឡែក ក្លឹប Barca មើល​ឃើញ​គោលដៅ​ធំ ៣ ចង់​ឲ្យ​យក​បាន​នៅ​ឆ្នាំ​ក្រោយ

ក្លឹប Barcelona ដ្បិត​បើ​បច្ចុប្បន្ន​នៅ​ជាប់​ជំពាក់​លុយ​គេ​ខ្ទង់​ពាន់​លាន តែ​ការ​អភិវឌ្ឍ​ក្រុម​នៅ​តែ​ជា​រឿង​សំខាន់​ដែល​មិន​អាច​ផ្អាក​បាន ដូច្នេះ​មាន​តែ​បន្ត​ទាំង​ត្រដរ​ខ្យល់ តាម​អ្វី​ដែល​មាន​ជា​បន្តបន្ទាប់។

16318137248745

ជាក់ស្តែង​បើ​តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា ក្លឹប​អ្នក​មាន​បុណ្យ​របស់​អេស្ប៉ាញ បាន​សម្លឹង​ឃើញ​គោលដៅ​ធំ ៣ ចង់​យក​ឲ្យ​បាន​នៅ​រដូវ​ក្តៅ ឆ្នាំ​ក្រោយ ២០២២ ដោយ​រួម​មាន Erling Haaland, Paul Pogba និង Dani Olmo។

សម្រាប់​ករណី​របស់ Haaland គេ​នឹង​ដំណើរការ​តម្លៃ​ផ្តាច់​កុងត្រា ៧៧ លាន​ផោន​នៅ​ពេល​ខាង​មុខ ដូច្នេះ​ប្រសិន​ណា Release Clause ចាប់ផ្តើម​បើក​ហើយ គឺ​មាន​ន័យ​ក្លឹប​ដែល​ចង់​បាន អាច​នាំ​យក​ត្រឹម​តម្លៃ​កំណត់​ប៉ុន​នោះ​បាន ពោល​ស៊ីសង​តែ​លើ​ការ​ចរចា និង​សម្រេច​ពី​ភាគី​កីឡាករ​ថា​ចង់​ទៅ​ក្លឹប​ណា​មួយ​ប៉ុណ្ណោះ។ ដូច្នេះ Barcelona ក៏​នឹង​ចូល​ប្រជែង​ក្នុង​ឱកាស​ដ៏​ល្អ​មួយ​នេះ​ផង​ដែរ។

Medium_2021 09 17 21d993d33e

ទៅ​មើល Paul Pogba ប្រសិន​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​ Man Utd មិន​អាច​សម្រេច​ទៅ​បាន នោះ​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ក៏​ពិត​ជា​នឹង​អាច​កើត​ឡើង​បាន​ដូច​គ្នា ហើយ​ក្លឹប Barcelona ចាំ​តែ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ថ្លៃ​ពលកម្ម និង​គោលការណ៍​មួយ​ចំនួន​ផ្សេង​ទៀត។

1609767237_337811_noticia_normal

Maxresdefault

ចុង​ក្រោយ​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ Dani Olmo តាម​ពិត​ទៅ​គេ​ជា​អតីត​កីឡាករ​នៅ​ថ្នាល​ La Masia របស់​ Barcelona ទេ តែ​ត្រូវ​បាន Dinamo Zagreb ចរចា​យក​បាន ហើយ​ឥឡូវ​កំពុង​ឈរ​ជើង​ឲ្យ RB Leipzig។ យ៉ាង​ណា​ដោយ​មើល​ឃើញ​គុណភាព​របស់​គេ​លេង​បាន​ល្អ អ៊ីចឹង​ក្លឹប​ក៏​នឹង​សាកល្បង​ចូល​ទៅ​ចរចា លើ​តម្លៃ​ផ្ទេរ​ល្បាក់ ៥០ លាន​អឺរ៉ូ ណា​មួយ​បើ​កីឡាករ​ចង់​វិល​មក​ទ្រនំ​ចាស់ នោះ​គេ​នឹង​មិន​រុញរា​ឡើយ​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​នៅ​ប្រទេស​អាល្លឺម៉ង់៕

ប្រភព៖ Goal