ទម្លាប់មួយរបស់ Lionel Messi ក៏ដូចជា Cristiano Ronaldo គឺអ្នកទាំងពីរកម្រត្រូវបានគ្រូប្តូរចេញណាស់ លុះត្រាតែពួកគេរបួស ឬស្ថិតក្នុងស្ថានភាពដែលក្រុមត្រូវកែប្រែប្រព័ន្ធលេងជាចាំបាច់ណាមួយ។
យ៉ាងណានៅប្រកួតរបស់ PSG ទល់ Lyon យប់មិញ នៅនាទី ៧៥ លោក Mauricio Pochettino ក៏ស្រាប់តែសម្រេចចិត្តប្តូរ Messi ចេញហើយដាក់ Achraf Hakimi ជំនួសចូលវិញ កំឡុងការប្រកួតលេងស្មើ ១-១ មុនពេល Mauro Icardi រកបានគ្រាប់បាល់ចុងម៉ោងយកបាន ៣ ពិន្ទុ។
ក្រោយចប់ការប្រកួត មតិជាច្រើននិយាយថា Messi មិនសប្បាយចិត្តនឹងការប្តូរនោះទេ តែលោក Pochettino បានពន្យល់ហេតុផលច្បាស់ៗបែបនេះ៖ "យើងធ្វើការសម្រេចប្តូរ Messi ចេញ ព្រោះយើងមើលឃើញថាគេអាចមានរបួសនៅពេលបន្តិចទៀត ហើយយើងសល់ប្រកួតសំខាន់ច្រើនណាស់ ដូច្នេះត្រូវតែការពារគេ ណាមួយជាការគិតសម្រាប់ក្រុមទាំងមូល អ៊ីចឹងទើបយើងសម្រេចចិត្តបែបហ្នឹង ពោលវាខុសពីការមើលឃើញរបស់មនុស្សមួយចំនួន"។
គួររំឭកថា M10 បានផ្ទេរមក PSG លើកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣។ ជាមួយការបង្ហាញខ្លួននៅ Ligue 1 តារាឆ្នើមអាហ្សង់ទីនចូលលេងបាន ១០០ នាទី នៅ ២ ប្រកួតហើយ តែមិនទាន់អាចរកបានគ្រាប់បាល់នៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុ