Man Utd បានយកឈ្នះ ២-១ ទៅលើ West Ham កាលពីយប់មិញ ហើយការយកបាន ៣ ពិន្ទុក្រៅពីសរសើរដល់ការលេងរបស់ក្រុមទាំងមូល ជាងនេះគេផ្តោតសំខាន់លើបុគ្គល ៣ រូបមានមាន Cristiano Ronaldo, Jesse Lingard និង David de Gea ជាអ្នក Save បាល់ប៉េណាល់ទីចុងម៉ោង។
យ៉ាងណាយើងក្រឡេកទៅ Lingard គេបានបញ្ចប់ទីក្នុងប្រអប់យ៉ាងស្អាត ដ្បិតបើមានការរារាំងពីសំណាក់ខ្សែការពាររបស់ West Ham ជាច្រើនរូប។ នេះបាននាំឲ្យគេក្លាយជាវីរបុរសមួយរូបប្រចាំការប្រកួត ក្រោយបង្កកំហុសនៅការប្រកួតពាក់កណ្តាលសប្តាហ៍ UCL ដែលបណ្តោយឲ្យ Young Boys អាចយកបាន ៣ ពិន្ទុ។
ពី Zero ក្លាយមកជា Hero តើលោក Ole Gunnar Solskjaer ជាអ្នកចាត់ការបានយល់ឃើញបែបណាខ្លះ? តាមរយៈការផ្តល់បទសម្ភាសន៍ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិន័រវេសនិយាយ៖ "Lingard គេបាននិយាយពាក្យសុំទោសកាលពីថ្ងៃអង្គារ៍ តែគ្រប់គ្នាហាក់មិនប្រកាន់ទោសពៃគេនោះទេ ដោយថ្ងៃនេះគេមកជាមួយការលេងដ៏អស្ចារ្យ ជាគ្រាប់បាល់ដ៏ល្អបំផុតមួយ"។
លោកបន្ថែម៖ "ខ្ញុំពិតជារីករាយសម្រាប់ Jesse ដោយតាមពិតទៅ ដ្បិតគេស្ថិតក្នុងស្ថានភាពដ៏លំបាកកាលពីល្ងាចថ្ងៃអង្គារ តែគេបានខិតខំជាថ្ងៃ ហើយនេះជាគ្រាប់បាល់ដ៏អស្ចារ្យ ក៏ដូចជាការបញ្ជូនដ៏ល្អចេញពី Nemanja [Matic"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក