សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League កាលពីយប់មិញ សម្រាប់ជំនួបរវាងក្លឹប West Ham និង Man Utd បានបញ្ចប់ទៅក្រោមលទ្ធផល ១-២ ដែលការប្រកួតដ៏តានតឹងនេះ កើតមានគ្រាប់បាល់ពីសំណាក់កីឡាករ Cristiano Ronaldo និង Jeese Lingard។
តើវាជាគ្រាប់បាល់ទីប៉ុន្មានហើយរបស់ CR7 នៅ Premier League រដូវកាលនេះ ហើយបើធៀបនឹងកីឡាករផ្សេងៗឯទៀត ស្ថិតិរបស់កីឡាករព័រទុយហ្គាល់ខុសគ្នាបែបណា? ជាការពិតបើនិយាយពីចំនួនគ្រាប់បាល់សរុប គឺ Ronaldo មាន ៣ គ្រាប់ នៅចាញ់ Bruno Fernandes (Man Utd), Mohamed Salah (Liverpool) និង Michail Antonio (West Ham) ដែលពួកគេទាំងបីមានម្នាក់ ៤ គ្រាប់រៀងគ្នា។
យ៉ាងណាបើយើងទៅមើលអត្រានាទី/គ្រាប់បាល់ ហើយរាប់តែកីឡាកររកបាន ៣ គ្រាប់និង ៤ គ្រាប់ គឺ Cristiano Ronaldo ឯណេះទេ ដែលឈរនៅលេខរៀងទី ១។ ជាក់ស្តែង CR7 រកបាន ៣ គ្រាប់មែនពិត តែទើបបង្ហាញខ្លួន ២ ប្រកួតប៉ុណ្ណោះ ដែលមានន័យថារៀងរាល់ ៦០ នាទីលោកអាចរកបានមួយគ្រាប់ជាមធ្យម។
ធៀបនឹងអ្នកបន្ទាប់ទៀតគឺ Dominic Calvert-Lewin មានស្ថិតិ ៨៣ នាទី/គ្រាប់ ខណៈ Michail Antonio មាន ៨៩ នាទី/គ្រាប់ជាដើម។ រំឭកថាការប្រកួតបន្ទាប់របស់ Man Utd គឺនឹងត្រូវតតាំងក្លឹប Aston Villa នាថ្ងៃសៅរ៍ ដែលជាជំនួបជុំទី ៦ នៅលីគកំពូលអង់គ្លេស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក