Georgina Rodriguez ស្រឡាញ់ Ronaldo ខ្លាំងដល់​ថ្នាក់​រឿង​ងាយមួយ​នេះ​ក៏​មិនឱ្យ​ប្ដី​ធ្វើដែរ!!

Georgina Rodriguez បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលដកស្រង់ដោយ The Sun ថា៖“ Cristiano [Ronaldo] គឺជាឪពុកដ៏អស្ចារ្យ និងជាស្វាមីល្អបំផុតដែលខ្ញុំសុបិនចង់បាន” ។

A32a3e4e 804c 483c 9ab6 87774c46de0b

“ ប៉ុន្តែគាត់មិនចេះចំអិនអាហារទេ។ បន្ទាប់ពីហ្វឹកហាត់ពេញមួយព្រឹក គាត់បានទៅ​អង្គុយលើ​តុដែល​មានម្ហូបក្ដៅៗនៅ​លើ​តុ"។

“ យើងមានមេចុងភៅម្នាក់ដែរ ហើយពេលខ្លះខ្ញុំជាអ្នកចំអិន ហើយការផ្លាស់ប្តូរអំពូលនៅក្នុងផ្ទះគឺមិនអាចទៅរួចទេ យើងមានពិដានខ្ពស់បែបនេះ។ បើអ្នកជា Cristiano Ronaldo តើអ្នកនឹងប្តូរអំពូលដែលមានកម្ពស់ជិត ២០ ៣ម៉ែត្រពីលើដីទេ? អត់ប្ដូរវាប្រហែលជាប្រសើជាង ថែរក្សាខ្លួនអ្នក! ហើយលះបង់ខ្លួនឯងដើម្បីក្លាយជាមនុស្សល្អបំផុតលើអ្វីដែលអ្នកធ្វើ” ។

Https___s3 Images.sportbible.com_s3_content_d68e91276144654f458b02509c0711b5

នារីរវ័យ ២៧ ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ "ខ្ញុំនឹងមើលថែអ្វីៗដែលនៅសល់។ ខ្ញុំធ្វើឱ្យអ្វីៗដំណើរការទៅ។ ខ្ញុំចូលចិត្តថែរក្សាផ្ទះ និងគ្រួសាររបស់ខ្ញុំ" ។

Ronaldo អាយុ ៣៦ ឆ្នាំបានចូលរួមជាមួយក្រុម Manchester United ជាលើក​ទី​២ ប៉ុន្តែបទសម្ភាសន៍ក្នុងអត្ថបទនេះត្រូវបានបោះពុម្ពផ្សាយ ខណៈពេលដែលគាត់នៅជាមួយ Juventus ។ CR7 បានស៊ុតបាល់បញ្ចូលទី៣គ្រាប់រួចមកហើយនៅក្នុងការប្រកួតពីរលើកសម្រាប់បិសាចក្រហម ដោយទទួលបានការកោតសរសើរចំពោះសុខភាព និង​រាយកាយរបស់គាត់ ដេល​រឿង​នេះ​គួរអរគុណដល់ Georgina ដែលបានជួយគាត់កសាងជីវិតប្រកបដោយផាសុកភាពនៅក្រៅទីលាន៕

Screenshot_8 576x375

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: