Evra ថា Sir Alex ចូល​និវត្ត​មុន​កាល​កំណត់ ព្រោះ​យក ២ រូប​នេះ ចូល​ក្លឹប​អត់​បាន

បើ​តាម​ការ​ទម្លាយ​ពី​អតីត​កីឡាករ​ជើង​ចាស់​នៅ Man Utd លោក Patric Evra បាន​ឲ្យ​ដឹង​ថា​ លោក Sir Alex Ferguson សម្រេច​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៣ គឺ​ជា​រឿង​ដែល​មិន​បាន​ព្រាង​ទុក ព្រោះ​អី​តាម​ថា​លោក​ត្រូវ​នៅ​យូរ​ជាង​ហ្នឹង​ច្រើន​ឆ្នាំ​ទៀត។

47572317 0 Image A 3_1630943167108

វា​មាន​មូលហេតុ​នៅ​ពី​ក្រោយ​នោះ ហើយ​ក៏​ដោយសារ​លោក​មិន​អាច​សម្រេច​ការ​នាំ​យក​កីឡាករ​ដែល​លោក​គិត​ថា​ អាច​ជួយ​ក្លឹប Man Utd លើក​ពាន UEFA Champions League សារ​ជា​ថ្មី​បាន។ បញ្ជាក់​ថា បិសាច​ក្រហម​លើក​ពាន​អឺរ៉ុប​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០០៨ ហើយ​កាល​ពី​ឆ្នាំ ២០១៣ ដែល​ Sir Alex ចូល​និវត្ត​គឺ​ជា​ការ​លើក​ពាន Premier League ​លើក​ចុង​ក្រោយ រាប់​មក​ទល់​បច្ចុប្បន្ន។

Crop 12477729

DhpLQz1XcAErZ V

តាម​ការ​ឲ្យ​ដឹង​ពី Evra និយាយ៖ "២ សប្តាហ៍​មុន​គាត់​ចូល​និវត្ត ខ្ញុំ​ចាំ​បាន​ថា សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា Ferguson នឹង​ប្រហែល​ចូល​និវត្ត​ឆ្នាំ​ក្រោយ តែ​គាត់​ផ្ទាល់​និយាយ​មក​ខ្ញុំ គឺ​គាត់​នឹង​មិន​ចូល​និវត្ត​ទេ ពោល​គឺ​ ១០ ឆ្នាំ​ទៀត​ឯ​ណោះ"។

លោក​បន្ត៖ "គាត់​ក៏​និយាយ​មក​ខ្ញុំ ថា​គាត់​ចង់​បាន Cristiano Ronaldo និង Gareth Bale ព្រោះ ៩៩ ភាគរយ ពួក​គេ​នឹង​អាច​ជួយ​ក្លឹប​លើក​ពាន Champions League ម្តង​ទៀត​បាន តែ​សោកស្ដាយ​ក្រោយ​មក​គាត់​ក៏​បាន​ចូល​និវត្ត ហើយ​ក៏​បាន​និយាយ​សុំទោស​អ្នក​រាល់​គ្នា​ដែរ"។

3201593 65587128 2560 1440

8edc7a2de289c5faf8dfbfcaab5e85d2cbda036666d19cb3d8b4b4a0bfa68ac2 646x431

បញ្ជាក់​ថា កំឡុង​ពេល​ដែល Sir Alex ចង់​បាន Ronaldo និង Gareth Bale គឺ​ជា​ពេល​ដែល​ពួក​គេ ឡើង​ជើង​ខ្លាំង ហើយ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid រួច​ក៏​ជា​យុគសម័យ​មាស​របស់ Madrid បាន​ចាប់ផ្តើម​លើក​ពាន UCL ជា​បន្តបន្ទាប់​ច្រើន​ឆ្នាំ​ជាប់​គ្នា​រាប់​ពី​ពេល​នោះ​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក