ក្រុមដឹកនាំដោយលោក Pep Guardiola មិនអាចយកជ័យជម្នះទៅលើ Southampton បាននោះទេ ដែលប្រកួតក្នុងដីកាលពីយប់មិញនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានការអាក់អន់ចិត្តជាខ្លាំង។
លទ្ធផលស្មើ ០-០ ដ្បិតមិនមែនជាបរាជ័យ តែគ្រប់គ្នារំពឹង City យ៉ាងហោចណាស់ក៏រកបាន ២ គ្រាប់យ៉ាងតូចដែរ តែនេះមួយគ្រាប់មិនបានផង។ ក្រោយចប់ការប្រកួតលោក Pep Guardiola បានលើកហេតុផលយ៉ាងខ្លី ថាដោយសារក្រុមមានពេលវេលាហ្វឹកហាត់ស្តួចស្តើងពេក ខណៈ Southampton គេបានត្រៀមខ្លួនមួយសប្តាហ៍ពេញ។
លោក Pep ថា៖ "ពួកគេ [Southampton] មានពេលវេលា ៧ ថ្ងៃដើម្បីរៀបចំខ្លួន តែយើងមានពេលតែ ១០ នាទីកាលពីម្សិលមិញប៉ុណ្ណោះ ការប្រកួត PL ៣៨ ជុំ យើងត្រូវតតាំងក្រុមទាំងអស់ តែវាមិនជារឿងល្អទេសម្រាប់ក្រុមដែលត្រូវលេងនៅ Champions League"។
លោកបន្ថែម៖ "ខ្ញុំចង់ឲ្យក្រុមការពេលវេលាសម្រាក មានអារម្មណ៍ស្រស់ស្រាយជាងនេះ តែថ្ងៃនេះយើងមិនមានអារម្មណ៍ស្រស់ស្រាយក្នុងការមកលេងឡើយ ដោយដ្បិតបើយើងមានកីឡាករកម្លាំងថ្មី ៤ ឬ ៥ នាក់ តែពេលខ្លះបាល់ទាត់គឺបែបហ្នឹង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក