កាលពីប្រកួតទល់ក្លឹប Young Boys គេប្រទះឃើញ Cristiano Ronaldo និង Bruno Fernandes ហាក់ឈរស្មើបន្ទាត់របស់គ្រូបង្វឹក ហើយចេញកាយវិការបញ្ជានិងបង្ហាញការមិនពេញចិត្តអំពីការលេងលើទីលាន ដែលនាំឲ្យជើងចាស់លោក Rio Ferdinand រិះគន់ថាវាជាអាកប្បកិរិយាមិនគួរកើតមាន ហើយយកល្អ CR7 គួរតែទៅអង្គុយចុះដូចកីឡាករឯទៀត។
យ៉ាងណាថ្ងៃនេះ លោក Ole Gunnar Solskjaer ជាអ្នកចាត់ការ បែរជាចេញមុខមកការពារ Ronaldo ទៅវិញ ហើយនិយាយថា Ferdinand ជាមនុស្សដែលនិយាយពីរឿង ដែលខ្លួនមិនដឹងច្បាស់ច្រើនលើកច្រើនសារហើយ។
លោក Solskjaer បញ្ជាក់ថា៖ "Rio ម្តងទៀតអ្នកដឹងទេ ពេលខ្លះ អ្នកនិយាយនូវរឿងដែលអ្នកមិនបានដឹងច្បាស់ ដោយពេលនោះវាគួរតែកាតលឿងសម្រាប់កីឡាករដែលបានមកបង្កកំហុសលើ Nemanja [Matic] ហើយទាំង Bruno [Fernandes] និង Cristiano គឺពួកគេដូចជាស្មាបង្អែកខ្ញុំ ដែលមកបង្ហាញការមិនពេញចិត្តទៅលើអាជ្ញាកណ្តាល ចំពោះការសម្រេចចិត្តប្រឆាំងនឹងក្រុមរបស់ពួកយើង"។
លោកបន្ត៖ "ហើយក្រោយកម Cristiano និង Bruno ពួកគេទៅអង្គុយធម្មតា ដោយយើងដឹងថាតំបន់ខ្សែបន្ទាត់នោះ គឺមានតែមនុស្សម្នាក់ទេដែលអាចឈរបញ្ជាបាន អាចជាខ្ញុំ ឬ Michael Carrack ឬ Mike Phelan ឬ Kieran McKenna តែពេលខ្លះកីឡាករគេចេញមកបង្ហាញអំពីអារម្មណ៍របស់ពួកគេ គឺមិនជាបញ្ហាអ្វីទេ ហើយក្រោយមកក៏ពួកគេទៅអង្គុយវិញធម្មតាដែរ ជារួមទៅខ្ញុំមើលមិនឃើញថា ជាសកម្មភាពដែល Ronaldo ឈរបញ្ជាកីឡាករដូចការលើកឡើងនោះឡើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក