រថយន្ត​ស៊េរី​ទំនើប​ដែល Ronaldo បើក​ទៅ​មក​ហ្វឹកហាត់​នៅ​ក្លឹប​ថ្មី មាន​តម្លៃ​ប៉ុន្មាន?

នៅ​កំឡុង​ការ​ធ្វើ​ដំណើរ​មក​ហ្វឹកហាត់​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ អ្នក​គាំទ្រ​រមែង​ប្រទះ​ឃើញ Cristiano Ronaldo បាន​ប្រើប្រាស់​នៅ​រថយន្ត​សេរ៊ី​ទំនើប​មួយ​គ្រឿង​ជា​ប្រចាំ នោះ​គឺ​ម៉ាក Lamborghini Urus។

0_ABR_MEN_080921_RONALDOSUPERCAR01

0_ABR_MEN_080921_RONALDOSUPERCAR02

វា​ជា​រថយន្ត​ទំនើប​មួយ​ក្នុង​ចំណោម​បណ្តុំ​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​កីឡាករ​ព័រទុយហ្គាល់ តែ​ក៏​សង្កេត​ឃើញ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចោទ​សួរ​ចង់​ដឹង​ពី​តម្លៃ​រថយន្ត​ម៉ាក​នោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន The Mirror របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា រថយន្ត Lamborghini Urus ដែល CR7 បើកបរ​ទៅ​មក​ជា​ប្រចាំ គឺ​វា​មាន​តម្លៃ​ត្រឹម​តែ​ជាង ២៣០ ០០០ ដុល្លារ​ប៉ុណ្ណោះ។

តម្លៃ​នេះ​រាប់​ថា​ធូរ​ថ្លៃ​ហើយ បើ​ធៀប​នឹង​កំពូល​រថយន្ត​ឯ​ទៀត​របស់ CR7 ដូច​ជា​ Brabus G-Wagon ដែល​មិត្ត​ស្រី Georgina Rodriguez ទិញ​ឲ្យ​ជា​កាដូ​ឆ្នាំ​ទៅ​តម្លៃ​ជាង ៧០ មុឺន​ដុល្លារ រី​ឯ​ម៉ាក Ferrari Monza របស់​លោក​មាន​តម្លៃ ១,៩២ លាន​ដុល្លារ និង Bugatti Veyron Grand Sport មាន​តម្លៃ​ជាង ២,៣ លាន​ដុល្លារ​ជា​ដើម។

2019_lamborghini_urus_4dr Suv_base_fq_oem_1_1600

គួរ​រំឭក​ថា​តារា​ឆ្នើម​របស់​ក្លឹប Man Utd ​កាល​ពី​ថ្មីៗ​នេះ ក៏​បាន​ធ្វើ​រឿង​គួរ​ឲ្យ​គោរព​មួយ​ផង​ដែរ នោះ​គឺ​ព្រម​ឈប់​ឡាន​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​វ័យ​ក្មេង​មួយ​រូប ថត​រូប​ជាមួយ​លោក ក្រោយ​ពី​ក្មេង​ប្រុស​នោះ​គេ​លើក​ផ្ទាំង​ក្រដាស​មួយ​ដែល​សរសេរ​ថា៖ "Ronaldo សូម​ជួយ​ឈប់​ឡាន​បាន​ទេ ការ​ឈប់​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ចុង​សប្តាហ៍​ខ្ញុំ​ប្រែ​ទៅ​ជា​ស្រស់បំព្រង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក