ប្រសិនកំឡុងពេលគេង អ្នកសុបិនឃើញរឿងទាំង ៥ នេះដោយចៃដន្យ នោះវាជាប្រផ្នូលមិនល្អទេ ហើយអ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៖
៥) សុបិនធ្លាក់ចុះពីខ្ពស់
ការសុបិនឃើញធ្លាក់ចុះពីទីខ្ពស់នៅកន្លែងណាមួយ នោះជាប្រផ្នូលមិនល្អ ដែលអាចជាមានរឿងអាក្រក់ណាមួយកើតឡើងនៅពេលខាងមុខ ទាក់ទិននឹងការងារ ទំនាក់ទំនងស្នេហាជាដើម។
នៅផ្លូវដែលត្រូវដើរខាងមុខ អ្នកត្រូវតែមានការសម្រេចចិត្តឲ្យបានល្អិតល្អន់ ព្រោះអ្នកអាចដើរផ្លូវខុស ពោលបរាជ័យអាចនឹងកើតមានច្រើននៅពេលដ៏ខ្លីខាងមុខ។
៤) សុបិនឃើញទទួលទានអាហារហឹរ
ប្រសិនអ្នកសុបិនឃើញខ្លួនឯងកំពុងទទួលទានម្ទេស ខ្ទឹមស ខ្ទឹមបារាំង ឬគ្រឿងហឹរផ្សេងទៀត នោះបង្ហាញថា ជីវិតអ្នកនៅពេលខាងមុខ អាចនឹងជួបរឿងមិនល្អ ដែលកើតចេញពីសម្តី ពីការនិយាយចេញពីមាត់របស់អ្នកផ្ទាល់។ ដូច្នេះត្រូវប្រយ័ត្ននូវរាល់ពាក្យសម្តី ជាមួយមនុស្សក្បែរខ្លួន។
៣) សុបិនឃើញគេវាយប្រហារ
មិនថាតែសុបិនឃើញមនុស្សចម្លែក សត្វសាហាវមកវាយប្រហារជាដើម វាសុទ្ធតែជាប្រផ្នូលមិនល្អ ដែលមានន័យថាពេលខាងមុខ អ្នកនឹងជួបឧបសគ្គជីវិតច្រើន ហើយអ្នកគួរតែរៀនចែករំលែកអំពើល្អជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើន ពោលគឺត្រូវប្រមូលយកការស្រលាញ់ ជាជាងការស្អប់ពីអ្នកដទៃ។
២) សុបិនឃើញរថយន្តខូច
គ្រប់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ប្រសិនក្នុងសុបិនអ្នកឃើញកង់ខូច ម៉ូតូខូច ឬរថយន្តខូចជាដើមនោះ វានឹងឲ្យប្រផ្នូលពីការដែលអាចកើតមានគ្រោះថ្នាក់ ឬរបួសជាយថាហេតុណាមួយនៅពេលខាងមុខ។
១) សុបិនឃើញផ្ទះអ្នកខូចខាតធ្ងន់ធ្ងរ
ជាប្រផ្នូលមិនល្អនោះទេ បើអ្នកសុបិនឃើញផ្ទះកំពុងនៅរងការខូចខាត ជញ្ជាំងប្រេះស្រាំ ពិបានបាក់ឬរលំធ្លាក់មក មិនថាតូចឬធំ អ្នកត្រូវតែប្រយ័ត្នឲ្យបានខ្ពស់នៅពេលខាងមុខ។ ដោយនេះមិនត្រឹមតែអាចកើតមានលើអ្នកនោះទេ សូម្បីតែសមាជិកគ្រួសារអ្នកក៏អាចនឹងជួបរឿងមិនល្អដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក