មិនមែន PSG/Real Madrid តែ​ភ្នាក់ងារ​ថា Pogba អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ​ច្រើន​ជាង

តារា​ឆ្នើម Man Utd គឺ​ខ្សែ​បម្រើ Paul Pogba ​មាន​ភាគរយ​ខ្ពស់​ អាច​ជា​នឹង​ចាកចេញ ច្រើន​ជាង​ការ​បន្ត​នៅ បន្ទាប់​ពី​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ មាន​រ៉ាដា​ក្លឹប​ជា​ច្រើន ដែល​សម្លឹង​ចង់​បាន​កីឡាករ​បារាំង ហើយ​សុទ្ធ​តែ​ប​ណ្តុំ​ក្លឹប​យក្ស រំពឹង​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​កប់​ពពក។

Mino Raiola De Ligt

Tr

យ៉ាង​ណា​បើ​តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​លោក Mino Raiola បាន​បង្ហើប​កន្លង​ទៅ​នេះ ថា​ក្លឹប​ដែល Pogba ទំនង​ជា​នឹង​ផ្ទេរ​ទៅ​ចូលរួម មិនមែន​ជា Paris Saint-Germain, Real Madrid ឬ Barcelona នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប​ចាស់ Juventus។

Raiola និយាយ​ប្រាប់​សារព័ត៌មាន Rai Sport ដូច្នោះ​ថា៖ "Paul Pogba គេ​នឹង​ត្រូវ​ផុត​កុងត្រា​នៅ​ខែ​មិថុនា​ ហើយ​យើង​នឹង​ជជែក​ជាមួយ Man Utd ថា​នឹង​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត"។

លោក​សង្កត់​ធ្ងន់៖ "ការ​ផ្ទេរ​ទៅ Juventus? សម្រាប់ Paul គឺ​គេ​ស្រលាញ់​ទីក្រុង Turin ខ្លាំង​ណាស់ ដូច្នេះ​ភាគរយ​ខ្ពស់​នៃ​ការ​វិល​ត្រលប់​របស់ Pogba ទៅ Juventus គឺ​ពិត​ជា​អាច តែ​វា​ស៊ីសង​លើ​ផែនការណ៍​របស់​ក្លឹប​នៅ​អ៊ីតាលី​មួយ​នោះ​ដែរ"។

1359204 29177977 2560 1440

គួរ​រំឭក​ថា Pogba មុន​ផ្ទេរ​មក Man Utd គេ​ធ្លាប់​ជា​អតីត​កីឡាករ​ឆ្នើម​នៅ​សេះ​បង្កង់ ដោយ​បាន​ចាយ​ពេល ៤ ឆ្នាំ​ ហើយ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល Serie A ៤ លើក និង Coppa Italia ២ លើក៕

ប្រភព៖ RaiSport