ខ្សែប្រយុទ្ធស្លាប Nicolas Pepe បានចុចឈ្មោះខ្សែការពារដែលគិតថាពិបាកនឹងតតាំងបំផុតនៅ Premier League ហើយបើជៀសបានគឺមិនចង់ជួបនោះទេ ដែលគេជាកីឡាកររបស់ក្លឹបបិសាចក្រហម Man Utd។
នោះគឺខ្សែការពារស្លាប Aaron Wan-Bissaka ដែលអ្នកគាំទ្រ United ដាក់រហស្សនាមឲ្យកីឡាករអង់គ្លេសថាជា 'បុរសពីងពាង'។ Bissaka បានផ្ទេរពី Crystal Palace មកចូលរួមជាមួយបិសាចក្រហមបាន ២ ឆ្នាំហើយ។
ទៅមើល Pepe បាននិយាយប្រាប់ Amazon Prime Video Sport កន្លងទៅថា៖ "ខ្ញុំពិតជាសប្បាយនឹងមើលការលេងរបស់គេ ហើយខ្ញុំសូមនិយាយថាជា Wan-Bissaka [ខ្សែការពារពិបាកនឹងតតាំងបំផុត] ដោយខ្ញុំគិតថា គេរឹងមាំនៅគ្រប់តំណែង"។
យ៉ាងណាការលើកឡើងនេះ គឺផ្ទុយស្រឡះ បើទៅមើលលើកឡើងរបស់ Dimitar Berbatov បែរជាថាតំបន់ការពារស្លាបស្តាំ ដែលកំពុងមាន Bissaka គួរតែយកអ្នកថ្មីមកជំនួស ពោលវាជាអ្វីដែលក្លឹបត្រូវពង្រឹងបើចង់ឈ្នះពាន៕
ប្រភព៖ Metro