Petr Cech ថា​ក្លឹប Chelsea ត្រូវ​ធ្វើ​រឿង​នេះ បើ​ចង់​ឈ្នះ UCL ផ្ទួនៗ​គ្នា​ដូច​ Real Madrid

ក្នុង​ប្រវត្តិសាស្រ្ត​ពាន​រង្វាន់ UEFA Champions League មាន​តែ​ក្លឹប Real Madrid មួយ​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ពាន ៣ សម័យ​កាល​ជាប់​គ្នា ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០១៨ បន្ទាប់​មក​គឺ AC Milan ធ្វើ​បាន​ចន្លោះ​ឆ្នាំ ១៩៨៩ និង ១៩៩០។

0x0 Real Madrid Beat Liverpool 3 1 Win 3rd Successive Champions League Title 1527368441480

សម្រាប់​តោ​ខៀវ Chelsea លោក Petr Cech ជា​អតីត​អ្នកចាំទី​មួយ​រូប ក៏​យល់​ឃើញ​ថា ពួក​គេ​អាច​ធ្វើ​បាន​ដែរ ឲ្យ​តែ​ប្រាកដ​ថា​គ្រប់​យ៉ាង​មាន​ភាព​ច្បាស់លាស់​និង​ត្រឹមត្រូវ ពោល​មិន​អាច​មើល​ស្រាល​ការ​ប្រកួត ឬ​គិត​ថា​ប្រកួត​ណា​មួយ​គ្មាន​សំណាង​បាន​នោះ​ទេ។

Cech ពន្យល់​បែប​នេះ​ថា៖ "វា​ពិត​ជា​ពិបាក​ក្នុង​ការ​រក្សា​ពាន Champions League ព្រោះ​យើង​ត្រូវ​ការ​ធាតុ​ផ្សំ​ទាំង​អស់ ហើយ​ក៏​ត្រូវ​ការ​សំណាង​ខ្លះ​ដែរ ដោយ Real Madrid ឈ្នះ ៣ លើក​ជាប់​គ្នា វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ ដែល​យើង​គួរ​តែ​សរសើរ​ពួក​គេ ព្រោះ​ការ​រក្សា​ពាន​នេះ​វា​ពិត​ជា​ពិបាក"។

3029039 Petr Cech Delivers Chelsea Verdict Ahead Of Champions League Clashes Vs Juventus

Champions League Final   Manchester City V Chelsea

លោក​បន្ត៖ "ពេល​យើង​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក គ្រប់​គ្នា​នឹង​បន្ថែម​សម្ពាធ​ពេល​លេង​ទល់​ពួក​យើង ដូច្នេះ​ក្លឹប Chelsea ត្រូវ​ប្រាកដ​ថា​គ្រប់​យ៉ាង​គឺ​ដំណើរការ​ទៅ​បាន​ដោយ​ត្រឹមត្រូវ ពោល​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ឬ​គិត​ថា​មិន​សំណាង​ក្នុង​ការ​ប្រកួត​ណា​មួយ​នោះ​ទេ"។

57715979_303

"យើង​កំពុង​លេង​ទល់​ក្រុម​ល្អ​បំផុត​ជា​ច្រើន​នៅ​អឺរ៉ុប ជាមួយ​ការ​ដែល​អ្នក​រាល់​គ្នា​មាន​ការ​បំផុស​ទឹក​ចិត្ត​និង​មើល​ឃើញ​ការ​ជម្រុះ​តែ​មួយ តែ​យើង​ចាប់ផ្តើម​បាន​ល្អ​ហើយ​ពេល​ប៉ះ Zenit St Petersburg ដូច្នេះ​យើង​ត្រូវ​រក្សា​បែប​ហ្នឹង​បន្ត​ទៅ​ទៀត"៕

ប្រភព៖ AF