ត្រូវដឹង និងប្រុងប្រយ័ត្ន សុខៗឈឺទ្រូង អាចបណ្តាលមកពីជំងឺទាំងនេះ

មនុស្សមួយចំនួនគឺតែងតែឆ្ងល់ថាហេតុអ្វីបានជាសុខៗស្រាប់តែឈឺទ្រូងដោយគ្មានមូលហេតុ ប៉ុន្តែតាមពិតទៅគឺពួកគេគិតខុសហើយ ព្រោះការឈឺទ្រូងគឺអាចមានមូលហេតុផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែសូមកុំមានការភិតភ័យ ឬ ព្រួយបារម្ភពេកអី ព្រោះវាមិនមែនជារោគសញ្ញាធ្ងន់ធ្ងរអ្វីនោះឡើយ ពោលគឺវាគ្រាន់តែបណ្តាលមកពីការថប់បារម្ភ ឬ ឈឺសាច់ដុំជាដើម។

ខាងក្រោមនេះគឺជាមូលហេតុចម្បងទាំង៥ដែលបង្កអោយមានការឈឺទ្រូងបែបនេះ!

១.ក្រពះ និង បំពង់អាហារ

ការឈឺចាប់ខ្លាំងនៅបរិវេនទ្រូង រួចរាលដាលដល់ខ្នង ហើយបន្ទាប់មកអាចនឹងមានអាការៈក្រហាយទ្រូង គឺសុទ្ធតែជាអាការៈដែលអាចកើតឡើងបន្ទាប់ពីញ៉ាំអាហាររួច ពោលគឺដោយសារតែក្របះ និង បំពង់អាហាររបស់អ្នកដំណើរការមិនបានល្អ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាក្រហាយទ្រូង ឬ ឈឺទ្រូងនោះ សូមគេងដោយកល់ខ្នើយ និង ធ្វើយ៉ាងណាអោយរាងកាយខាងលើរបស់អ្នកខ្ពស់ជាងដងខ្លួនទាំងមូល នោះវានឹងធ្វើឱ្យការឈចាប់ថយចុះបន្តិចម្តងៗ រហូតដល់បាត់តែម្តង។ លើសពីនេះទៅទៀត អ្នកក៏អាចសាកល្បងផឹកទឹកដោះគោមួយកែវ រួចញ៉ាំសាំងវិច ឬ លេបថ្នាំបំបាត់ការឈឺចាប់ដើម្បីបន្ថយការឈឺចាប់ក៏បានដែរ។

173

២. ស្ត្រេស

តើអ្នកមានអារម្មណ៍ថាតានតឹងនៅក្នុងទ្រូងមែនទេ? ករណីនេះគឺវាបណ្តាលមកពីការភ័យស្លន់ស្លោ ឬ ស្ត្រេសខ្លាំងពេក។ ដូច្នេះ សូមអ្នកស្វែងរកការបន្ធូរអារម្មណ៍ខ្លះ ហើយគួរតែធ្វើអ្វីមួយដើម្បីបំបាត់ការតានតឹងរបស់អ្នកដូចជា ធ្វើអ្វីមួយសប្បាយជាមួយមិត្តភក្តិ , មើលកុន , ជជែកគ្នា ឬ ធ្វើដំណើរកម្សាន្តជាដើម។

A3 14

៣.សាច់ដុំ និង ឆ្អឹងជំនី

ឈឺទ្រូង ក៏អាចបណ្តាលមកពីឆ្អឹងខ្ចី និង ការរលាកសាច់ដុំដែលភ្ជាប់ឆ្អឹងជំនីទៅនឹងឆ្អឹងកងផងដែរ ដោយរោគសញ្ញាមួយនេះត្រូវបានគេហៅថា Tietze ។ គួរអោយដឹងដែរថា នេះគឺជាអាការៈស្រាល និង កម្រជាងគេ ដោយវាធ្វើឱ្យការតភ្ជាប់ឆ្អឹងខ្ចីរវាងឆ្អឹងជំនី និង ឆ្អឹងកងរបស់អ្នកមានការឈឺចាប់។ ប៉ុន្តែកុំបារម្ភអី ព្រោះរោគសញ្ញានេះនឹងជាសះស្បើយដោយខ្លួនឯងទៅតាមពេលវេលា។ ហើយការឈឺចុកចាប់នេះក៏អាចបណ្តាលមកពីរឿងផ្សេងទៀតដែរ ឧទាហរណ៍ដូចជា ការអង្គុយមើលកុំព្យូទ័រយូរពេកជាដើម។

A4 13

៤.សួត

តើអ្នកធ្លាប់កត់សំគាល់ឃើញថា ខ្លួនពិបាកដកដង្ហើមនិងរហូតបណ្តាលអោយឈឺទ្រូងមែនទេ? រោគសញ្ញានេះត្រូវបានគេដឹងថាជាប្រភពនៃការឈឺចាប់ដែលស្ថិតនៅក្នុងសួតរបស់អ្នក ដោយការឈឺចាប់បែបនេះ ភាគច្រើនមាននៅពេលដែលអ្នកព្យាយាមដកដង្ហើមវែងៗ។ ហើយបើយកល្អអ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសួតរបស់អ្នកព្រោះរោគសញ្ញានេះអាចប្រាប់អ្នកបានថាវាមានអ្វីដែលខុសប្រក្រតីចំពោះសួតរបស់អ្នក ។

A5 10

៥.បេះដូង

អាការៈឈឺទ្រូង ក៏អាចជាកង្វះនៃអុកស៊ីសែនផងដែរ តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនមិនបាច់ភ័យស្លន់ស្លោនោះទេ ព្រោះករណីនេះគឺមិនមានអ្វីធំដុំឡើយ។ ចំណែកឯមូលហេតុដែលអ្នកខ្វះអុកស៊ីសែន គឺអាចបង្កឡើងមកពីការហាត់ប្រាណ ឬ ជួបភាពភាពតានតឹង បន្ទាប់ពីការញ៉ាំអាហាររួច។ ដូច្នេះអ្នកគួរតែសម្រាកខ្លះ ឬ គេងដើម្បីអោយការឈឺចាប់នោះបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែបើសិនជាក្នុងករណីដែលការឈឺចាប់មិនបាត់ទៅវិញហើយអ្នកចាប់ផ្តើមមានអាការៈចង់ក្អួតចង្អោរ គេងមិនលក់ ឬ មានអារម្មណ៍បែកញើស សូមអ្នកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម ព្រោះវាអាចនឹងមានបញ្ហាធ្ងន់ធ្ងរណាមួយកើតឡើង៕

A6 8

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ Sreynoch Long

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក