ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងគួរឲ្យចាប់អារម្មណ៍មួយ ពាក់ព័ន្ធនឹងការរើផ្ទះរបស់ Cristiano Ronaldo ក្រោមមូលហេតុក្រុមគ្រួសាររបស់លោកពិបាកក្នុងការគេង ដោយសារលឺសំឡេងសត្វចៀមខ្លាំងពេក ហើយផ្នែកសន្តិសុខក៏មិនសូវមានសុវត្ថិភាពថែមទៀត។
ជុំវិញរឿងរ៉ាវនេះ ក្រឡេកទៅមិត្តចាស់លោក Patrice Evra ក៏បានបង្ហោះវីដេអូដ៏អស់សំណើចមួយ ដោយមានសត្វចៀមមួយចំនួននៅលើទូក ហើយនិយាយថា សន្យានឹង Ronaldo ដោយនាំសត្វចៀមទាំងអស់ចេញឲ្យឆ្ងាយពីផ្ទះនោះហើយ អ៊ីចឹងកុំបាច់បារម្ភទៀតអី។
ក្រោយការបង្ហោះនេះ អ្នកគាំទ្របានបង្ហាញការអស់សំណើចជាខ្លាំង ថា Evra ចេះតែរកនឹកឃើញ ហើយក៏មិនទាន់ឃើញ Ronaldo ផ្ទាល់ចេញមកឆ្លើយតបអ្វីនោះដែរ ប្រហែលជាលោកអស់ពាក្យនឹងនិយាយ។
គួរបញ្ជាក់ថា Evra បានចាយពេលរួមជើងជាមួយ Ronaldo នៅចន្លោះឆ្នាំ ២០០៦ ដល់ ២០០៩។ ដ្បិតបើត្រឹមរយៈពេលខ្លី តែទំនាក់ទំនងរវាងអ្នកទាំងពីរ ឃើញថាជាមិត្តជិតស្និទ្ធជាងអតីតមិត្តរួមក្រុមកាន់ឆ្នាំឯទៀត ជាពិសេសក្រោយការផ្ទេរមក Man Utd ជាថ្មីម្តងទៀត Evra ក៏តែងតែលើកឡើងនូវរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងកីឡាករព័រទុយហ្គាល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក