ក្លឹបអាល្លឺម៉ង់ Borussia Dortmund ប្រហែលជានឹងមិនអាចរក្សាជើង Erling Haaland តទៅទៀតទេនៅពេលខាងមុខ ពោលគឺអាចត្រឹមរដូវក្តៅ ឆ្នាំ ២០២២ គេនឹងជ្រើសយកផ្លូវបែក ជាជាងការបន្តនៅ។
បើតាមសារព័ត៌មាន SportBild បានឲ្យដឹងថា នាយកជាន់ខ្ពស់របស់ Dortmund លោក Michael Zorc ក៏បានសម្លឹងឃើញគោលដៅថ្មីមួយរូបហើយស្រេច នោះគឺជាម៉ាស៊ីនបញ្ចប់ទី Timo Werner ដែលគេធ្លាប់ធ្វើបានល្អខ្លាំងកាលនៅ Bundesliga ហើយក្រោយផ្ទេរទៅ Chelsea បែរជារាងធ្លាក់ជើង រួចពេលចុងក្រោយថែមទាំងខ្សត់ឱកាសលេងថែមទៀត។
ការចង់បាននេះ កើតឡើងក្រោយ Haaland នឹងត្រូវដំណើរការតម្លៃផ្តាច់កុងត្រា (Release Clause) ៦៨ លានផោន នៅពេលខាងមុខ ដែលមានន័យថា ក្លឹបធំៗគឺមានសិទ្ធអាចចូលមកទិញផ្តាច់ក្នុងតម្លៃប៉ុណ្ណឹងបាន ដោយមិនឆ្លងកាត់ការចរចារវាងភាគីក្លឹបអាណាព្យាបាល។
ក្រឡេកទៅ Timo Werner ឯណោះវិញ ធ្លាប់ជាអតីតកីឡាករនៅ Leipzig ហើយបច្ចុប្បន្នសល់កុងត្រាដល់ឆ្នាំ ២០២៥ ជាមួយ Chelsea។ យ៉ាងណាពេលមាន Romelu Lukaku ឱកាសបង្ហាញខ្លួនរបស់គេ កាន់តែខ្សត់ អ៊ីចឹងថាមិនត្រូវគេក៏អាចយល់ព្រមសំណើផ្ទេរត្រលប់មក Bundesliga វិញក៏ថាបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក