តារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ដែលបច្ចុប្បន្នកំពុងឈរជើងឲ្យក្លឹប Tottenham Hotspur បានសារភាពកាលពីពេលកន្លងទៅថា កំឡុងពេលខ្លួនធំធាត់កាលពីនៅក្មេង គឺខ្លួនជាអ្នកគាំទ្រក្លឹប Man Utd ឯណោះទេ។
Son បានលើកហេតុផលចំៗថា ការដែលគាំទ្រក្លឹបបិសាចក្រហមពេលខ្លួននៅក្មេង ដោយសារសម័យកាលនោះ United មានតារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Ji-sung Park ឈរជើងដល់ទៅរយៈពេល ៧ ឆ្នាំ។
ប្រាប់ Pro:Direct Soccer ខ្សែប្រយុទ្ធស្លាបរបស់ Spurs និយាយ៖ "Manchester United [ធ្លាប់ជាក្លឹបដែលខ្ញុំគាំទ្រកាលនៅក្មេង] ព្រោះដោយសារ Ji-sung លេងនៅទីនោះ គាត់ជាវីរបុរសនៃជម្រើសជាតិយើង ហើយនៅកូរ៉េ គឺទី ១) គាត់ជាវីរបុរសសម្រាប់ខ្ញុំ និងទី ២) គាត់ជាមិត្តភក្តិដ៏ល្អសម្រាប់ខ្ញុំ"។
លោកបន្ត៖ "គាត់ជាមនុស្សដំបូងដែលលេងនៅ Premier League ហើយគាត់បានណែនាំ ចែករំលែកនៅឱកាសជាច្រើនសម្រាប់ពួកយើងនៅកូរ៉េខាងត្បូង ដូច្នេះហើយពីមុនខ្ញុំជាអ្នកគាំទ្រ Man Utd តែពេលនេះគឺអត់ទេ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក