តារាឆ្នើម Cristiano Ronaldo និងក្រុមគ្រួសារ ដែលមានភរិយាក៏ដូចជាកូនតូចៗ បានផ្លាស់ចេញពីការរស់នៅក្នុងភូមិគ្រឹះមានតម្លៃជាង ៨ លានដុល្លារ ក្រោយរស់នៅបានតែប៉ុន្មានសប្ដាហ៍។
បើតាមសារព័ត៌មាន The Mirror ចុះផ្សាយថា តារាឆ្នើមវ័យ ៣៦ ឆ្នាំ ក៏ដូចជាមិត្តស្រី Georgina Rodriguez និងកូន ៤ រូបឯទៀត ពិបាកក្នុងការគេង ដោយសារទទួលបានសំឡេងរំខាននៃសត្វចៀមជុំវិញនោះខ្លាំងពេក ណាមួយក៏មានការព្រួយបារម្ភផ្នែកសន្តិសុខបន្តិចផងដែរ ទើបសម្រេចឲ្យលោកផ្ទេរចេញ។ យ៉ាងណាពេលនេះ មិនទាន់ច្បាស់ថា លោកនឹងបន្តទៅរស់នៅផ្ទះក្នុងតំបន់ណាមួយវិញនោះទេ។
បញ្ជាក់ថា ជាការពិតក្នុងនាមជាកីឡាករបាល់ទាត់កំពូលមួយរូប ការគេង ការសម្រាកគឺសំខាន់ណាស់ ដើម្បីជួយឲ្យរាងកាយត្រលប់មកភាពល្អប្រសើរវិញ មួយផ្សេងទៀតកត្តាសុវត្ថិភាពក៏ជារឿងចម្បងដែលត្រូវគិតដូចគ្នា។
ជាមួយការមកដល់ក្លឹប Man Utd សារនេះ សម្រាប់ Ronaldo បានចូលលេង ២ ប្រកួតហើយ ដោយរកបាន ៣ គ្រាប់សរុប ហើយចុងសប្តាហ៍នេះ ត្រៀមជើងត្រូវប៉ះ West Ham មួយផ្សេងទៀត ក្រោយពីទើបបរាជ័យ ២-១ ទល់ Young Boys នៅឯ UCL៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក