Solskjaer ឆ្លើយតបបែបណាពេល​គេ​រិះគន់ក្រោយ​ Man Utd លេងចាញ់ Young Boys?

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោក Ole Gunnar Solskjaer បាននិយាយថា៖“ ខ្ញុំមិននៅទីនេះ ដើម្បីពន្យល់លម្អិតអំពីរបៀបដែលខ្ញុំចង់ឱ្យក្រុមរបស់ខ្ញុំលេងនោះទេ។ ខ្ញុំមិនអង្គុយនៅទីនេះ ដើម្បីទាមទារក្នុងការនិយាយបកស្រាយអ្វីដែរ។ បាល់ទាត់គឺជាការប្រកួតដ៏សាមញ្ញមួយ អំពីការសម្រេចចិត្តល្អ"។

0_GettyImages 1319245883

"ពេលខ្លះយើងមើលទៅក្នុងភាពស្មុគស្មាញទាំងអស់ មើលទៅល្អនៅតែលើក្រដាស ប៉ុន្តែនៅពេលអ្នកចេញទៅក្រៅទីលាននោះ អ្នកដែលចង់ឈ្នះនោះគឺជារឿងធំមួយហើយខ្ញុំគិតថា ខ្ញុំនឹងទៅដល់ទីនោះ ជាមួយក្រុមរបស់ខ្ញុំជាមួយកីឡាករក្នុងក្រុម។

1d56cf84 Da69 4e1d A3be E33a27ad5a67

"ខ្ញុំទទួលបានការងាររបស់ខ្ញុំ ហើយយើងធ្វើការងាររបស់យើង អ្នកមានទំនោរក្នុងប្រព័ន្ធផ្សព្វផ្សាយទទួលបានការវិនិច្ឆ័យដោយអាកប្បកិរិយា និងលទ្ធផលជាជាងចេតនា​។ វាគឺជាសខ្មៅ។ យើងដឹងថាការរំពឹងទុកខ្ពស់ហើយយើងរំពឹងខ្លួនឯងច្រើន" ។

5aa24c36 153e 406d B5db 48f951b2bc4b

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ទល់នឹងក្រុម Young Boys កាលពីថ្ងៃអង្គារនៅក្នុងការប្រកួត​បើក​ឆាក​នៃយុទ្ធនាការ Champions League ឆ្នាំ ២០២០/២១ របស់ពួកគេ។

អ្នកគាំទ្របានរិះគន់យុទ្ធសាស្ត្ររបស់លោក Solskjaer ចំពោះការប្រកួតនៅទីក្រុង Bern ដោយគ្រូបង្វឹកន័រវែសបានប្ដូរចេញកីឡាករ Cristiano Ronaldo និង Bruno Fernandes ចេញពីទីលាននៅតង់ទី ២ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: