លោក Ole ដកឈ្មោះ Cavani ពី​ក្រុមសម្រាប់​ជំនួបជាមួយ West Ham

នៅពេលសួរថាតើ Edinson Cavani នឹងមានវត្តមានក្នុងការប្រកួតរបស់ Man United ទល់នឹង West Ham United នៅចុងសប្តាហ៍ឬយ៉ាងណា លោក Ole Gunnar Solskjaer បាននិយាយថា៖ “ Edinson សង្ឃឹមថានឹងចាប់ផ្តើមហ្វឹកហាត់ជាមួយយើង បន្ទាប់ពីចុងសប្តាហ៍នេះ។  ប្រហែលជាថ្ងៃច័ន្ទ! ដូច្នេះប្រហែលជាមានវត្តមាន​នៅថ្ងៃពុធ (ការប្រកួត Carabao Cup) ទល់នឹង West Ham) ។

0_Untitled Design 86

“ គាត់មានរដូវកាលដ៏អស្ចារ្យកាលពីរដូវកាលមុន ផលប៉ះពាល់ដែលគាត់បានធ្វើនៅពេលគាត់មានកាយសម្បទារឹងមាំ គាត់បានតស៊ូជាមួយរបួសធ្ងន់ធ្ងរនៅដើមរដូវកាល។ យើងមានអារម្មណ៍ថា ដើម្បីទទួលបានអ្វីដែលល្អបំផុតពីគាត់នៅរដូវកាលនេះ យើងត្រូវការឱ្យគាត់មានភាពរឹងមាំ ១០០% ហើយកុំប្រញាប់ប្រញាល់ដាក់គាត់"។

E1700eaf 5313 4a85 A9bc 708a380bf492

“ យើងមានក្រុមខ្លាំង ដែលអាចទប់ទល់នឹងការអនុញ្ញាតឱ្យកីឡាករជាសះស្បើយ និងមិនប្រថុយនឹងការរងរបួសបន្ថែមទៀត។ ខ្ញុំឃើញ Edison Cavani មានឥទ្ធិពលយ៉ាងខ្លាំង គាត់ជាបុគ្គលិកលក្ខណៈនិងកីឡាករប្រភេទនោះ។ គាត់មិនអាចរង់ចាំលេងបានទេ ហើយគាត់ពិតជាខិតខំដើម្បីត្រលប់មកទីលានវិញ” ។

បិសាចក្រហមក៏ទំនងជាខកខានកីឡាករ Scott McTominay & Dean Henderson ផងដែរដោយសារពួកគេនៅតែមិនទាន់​រឹងមាំ បន្ទាប់ពីបានជាសះស្បើយពីបញ្ហារៀងៗខ្លួន។

Edinson Cavani

ក្រុមរបស់លោក Solskjaer នឹងត្រូវប្រឈមមុខនឹងការសាកល្បងដ៏ស្វិតស្វាញមួយទល់នឹងក្រុម West Ham ដែលមិនធ្លាប់ចាញ់សោះនៅថ្ងៃអាទិត្យ ហើយត្រូវតែលេង​បាល់ទាត់ឱ្យបានល្អបំផុត ដើម្បីទទួលបានជ័យជំនះមួយទៀតនៅលើផ្លូវក្នុងក្របខ័ណ្ឌ Premier League ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: