យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Man United ចង់ឱ្យ Bruno Fernandes ចុះកុងត្រាថ្មីបន្តជាមួយពួកគេនៅចុងឆ្នាំនេះ។
ការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយ ត្រូវបានធ្វើឡើងចាប់តាំងពីខែកក្កដាមកម្ល៉េះ ដោយបិសាចក្រហមមានបំណងបន្តការស្នាក់នៅរបស់ Bruno នៅ Old Trafford រយៈពេលយូរ។
ឥឡូវនេះការពិភាក្សាបែបវិជ្ជមានកំពុងដំណើរការហើយ Fernandes បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ស្នាក់នៅក្លឹបរយៈពេលវែង។ Bruno ត្រូវបានគេរាយការណ៍ថាជិតឈានដល់ការចុះកុងត្រាថ្មីរយៈពេល ៥ ឆ្នាំ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលរបស់គាត់កើនឡើងដល់ ២៥០.០០០ ផោនក្នុងមួយសប្តាហ៍ផងដែរ។
Talks ongoing since July between Manchester United and Bruno Fernandes agent. Positive discussions underway - Bruno wants to stay, Man Utd want him to sign new deal by the end of the year. 🔴🇵🇹 #MUFC
Bruno’s contract is now considered the ‘priority’ together with Pogba. pic.twitter.com/t0Pr0zXuRx
— Fabrizio Romano (@FabrizioRomano) September 13, 2021
តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះបានបង្ហាញខ្លួនចំនួន ៥ លើកនៅរដូវកាល២០២១/២០២២ សម្រាប់ក្រុមបិសាចក្រហមដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១ គ្រាប់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក