ក្លិប Bayern Munich បានបញ្ជាក់ថាខ្សែបម្រើ Leon Goretzka បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំថ្មីដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦ ។
ប្រតិកម្មទៅនឹងការបន្តកុងត្រាថ្មី! ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា៖“ យើងបានឈ្នះគ្រប់យ៉ាង ដែលយើងគួរឈ្នះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលប្រសើរជាងការឈ្នះពាន គឺការបញ្ជាក់និងការជោគជ័យទាំងនេះម្តងហើយម្តងទៀត។ យើងចង់បង្កើតវានៅឆ្នាំក្រោយ"។
“ ក្រុម ក្លឹបទាំងមូល និងបរិយាកាសមិនត្រឹមតែមានវិជ្ជាជីវៈខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្និទស្នាលទៀតផង។ ទាំងនេះរួមបញ្ជូលគ្នាគឺជារបស់មួយដែលធានាភាពជោគជ័យនៅក្លឹបនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានបន្តកុងត្រារបស់ខ្ញុំរហូតដល់ឆ្នាំ ២០២៦” ។
Goretkza បានបង្ហាញខ្លួនចំនួន ១១៨ ដងក្នុងអាជីពរបស់គាត់នៅ Bayern Munich រហូតមកដល់ពេលនេះ ដោយឈ្នះពានរង្វាន់ Bundesliga ៣ ដងនិងពានរង្វាន់ Champions League ម្ដង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក