អតីត​គ្រូ​ចាស់​មួយ​រូប ចង់​ទៅ​ដឹកនាំ Ronaldo នៅ Man Utd ជំនួស​លោក Ole

បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​សារព័ត៌មាន​អ៊ីតាលី​លោក Gianluca Di Marzio ថា សម្រាប់​ក្លឹប Man Utd គឺ​ជា​ក្លឹប​អាទិភាព​មួយ​ក្នុង​ចិត្ត​របស់​អតីត​អ្នកចាត់ការ​នៅ​លីគ​កំពូល Serie A ក្នុង​ការ​ទៅ​ដឹកនាំ​នា​ពេល​ខាង​មុខ។

Ronaldo Man United Newcastle

Https___reddevilarmada.com_wp Conten

នោះ​គឺ​លោក Antonio Conte ដែល​មួយ​រយៈ​មុន​មាន​ចចាមអារ៉ាម​ថា អាច​នឹង​ទៅ​ជំនួស​តំណែង​លោក Mikel Arteta នៅ​ក្លឹប Arsenal តែ​យ៉ាង​ណា​ពេល​ចុង​ក្រោយ​នេះ លឺ​ថា​មិន​ព្រម​ទៅ​ទី​នោះ​ទេ ពោល​ចង់​ទៅ​ក្លឹប​ដែល​មាន​ធនធាន​អាច​បង្កើត​ជ័យជម្នះ​ស្រាប់ ហើយ​បិសាច​ក្រហម​គឺ​ជា​ក្លឹប​ដែល​លោក​ចង់​ផ្ទេរ​ទៅ​បំផុត។

បញ្ជាក់​ថា Conte បាន​ទំនេរ​ជើង​ពី​ការ​ដឹកនាំ​នៅ​ក្លឹប​អាជីព​រយៈ​ពេល​ជិត ៣ ខែ​មក​ហើយ ក្រោយ​ពី​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​ជាមួយ​នឹង​ក្លឹប Inter Milan។ ដោយឡែក​កាល​នៅ​លីគ​អង់គ្លេស អតីត​កាល​លោក​ធ្លាប់​បាន​ដឹកនាំ Chelsea នា​ចន្លោះ​ខែ​កក្កដា ឆ្នាំ ២០១៦ ដល់​ខែ​កក្កដា​ ឆ្នាំ ២០១៨ ហើយ​បាន​ឈ្នះ​ពាន​រង្វាន់ Premier League និង FA Cup។

SPORT PREVIEW ANTONIO CONTE

Antonio Conte

បើ​តាម​ការ​បញ្ជាក់​លោក Di Marzio និយាយ៖ "Conte គាត់​នឹង​ទទួល​យក​តែ​គម្រោង​ដែល​កំពុង​ឈ្នះ​ស្រាប់ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា​គាត់​នឹង​ទៅ​ដឹកនាំ Arsenal ទេ ហើយ​ក៏​ជា​មូលហេតុ​ដែល​គាត់​ច្រានចោល​សំណើ​ Totttenham Hotspur ដែរ អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា គាត់​នឹង​ទទួល​យក​តែ​សំណើ Manchester United មួយ​គត់"៕

ប្រភព៖ Sportsmole