បើតាមការវិភាគរបស់លោក Fabrizio Romano បានលើកឡើងថា ក្លឹបតោខៀវ Chelsea នឹងមិនមានគម្រោងលក់ចេញដាច់ខាតនូវយុវជនលេងតំណែងស្លាបគឺ Callum Hudson-Odoi ដ្បិតបើកន្លងមកធ្លាប់មានដំណឹងថា Borussia Dortmund ចង់ខ្ចីជើងមួយរដូវកាលក្តី។
Odoi មានក្លឹបជាច្រើនចង់បានជាបន្តបន្ទាប់ តែតាមការយល់ឃើញរបស់ Romano គឺសម្រាប់លោក Thomas Tuchel នឹងមិនមានបំណងលក់គេចេញទេ ហើយបើទោះបីគេបានលេងតិចតួចក៏ដោយ តែក្លឹបមានផែនការណ៍អភិវឌ្ឍគុណភាពកីឡាករវ័យ ២០ ឆ្នាំរូបនេះរយៈពេលយូរ។
គួរបញ្ជក់ថា Odoi គេអាចរកបាន ១២០ ០០០ ផោន/សប្តាហ៍នៅ Chelsea ដែលវាជាថ្លៃពលកម្មខ្ពស់គួរសម សម្រាប់យុវជនដែលមានវ័យទើបតែ ២០ ឆ្នាំ។ សុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ ឯណោះ។ សរុបស្ថិតិបង្ហាញខ្លួន ១០០ ប្រកួត គេរកបាន ១៣ គ្រាប់និង Assist ១៦ លើកឲ្យតោខៀវ៕
ប្រភព៖ Twitter