ក្រោយ​ឃើញ​ឡើង​ជើង​ខ្លាំង Klopp ទទូច​ឲ្យ Liverpool បើក​ការ​ចរចា​យក​អតីត​កូន​ក្រុម​ខ្លួន​មួយ​រូប

បើ​តាម​សារព័ត៌មាន Fichajes បាន​ចុះ​ផ្សាយ​ថា លោក Jurgen Klopp ហាក់​កំពុង​នឹកនា​ដល់​អតីត​កូន​ក្រុម​ចាស់​មួយ​រូប​របស់​ខ្លួន ដោយ​ចង់​ឲ្យ​ក្លឹប Liverpool បើក​ការ​ចរចា​នាំ​យក​គេ​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​នៅ​ពេល​ខាង​មុខ។

Thumb_126489_default_news_size_5

NewFile

នោះ​គឺ Robert Lewandowski ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Bayern Munich ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​គេ​ឡើង​ជើង​ខ្លាំង ពោល​អាច​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់ និង​ធ្លាប់​ជួយ​ក្រុម​លើក​ពាន UEFA Champions League ថែម​ទៀត​ផង។ កីឡាករ​សញ្ជាតិ​ប៉ូឡូញ​ធ្លាប់​ជា​អតីត​កូន​ក្រុម​លោក Klopp កាល​គេ​លេង​ឲ្យ​ក្លឹប Borussia Dortmund។

យ៉ាង​ណា​កុងត្រា​របស់​គេ​នៅ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ អ៊ីចឹង​មិន​ច្បាស់​ថា​ ក្លឹប​ព្រម​អនុញ្ញាត​ឲ្យ​គេ​ចេញ​ឬ​អត់​ទេ គ្រាន់​ថា​តាម​ដំណឹង​គឺ Liverpool ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​នៅ​បញ្ចប់​រដូវ​កាល ២០២១/២២។ មើល​តាម​ហាងឆេង​ថ្លៃ​ខ្លួន ហង្ស​នឹង​ត្រូវ​ចាយ​លើ Lewandowski យ៉ាង​ហោច​ណាស់​ក៏ ៦០ ទៅ ៧០ លាន​អឺរ៉ូ។

3767

គួរ​រំឭក​ថា Lewandowski ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​ដ៏​ប្រសព្វ​មួយ ដូច្នេះ​បើ​គេ​ផ្ទេរ​មក Liverpool គឺ​អាច​ឲ្យ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ហង្ស​កាន់​តែ​ល្អឥតខ្ចោះ ដោយ​មាន Sadio Mane និង Mohamed Salah អម​ស្លាប​សង​ខាង ហើយ Lewandowski ជា​អ្នក​ចាំ​បញ្ចប់​ទី​នៅ​កណ្តាល៕

ប្រភព៖ Fichajes