Ronaldo ប្រតិកម្មបែប​នេះ​ពេល​ Man Utd ចាញ់​ Young Boys យប់មិញ

Cristiano Ronaldo បានលេងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់គាត់សម្រាប់ Man United ក្នុងរយៈពេល ១២ ឆ្នាំហើយគាត់បានរកគ្រាប់បាល់បើកឆាកទល់នឹង Young Boys នៅនាទីទី ១៣ ។

Bb50721d A52a 46da A8d3 9ef9d2712485

ទោះយ៉ាងណាក៏ដោយ! គាត់ត្រូវ​ប្ដូរ​ចេញ​នៅចុង​ម៉ោង ហើយ​អង្គុយនៅកៅអី មើល​ក្រុមម្ចាស់ផ្ទះ Young Boys រកគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង។ បន្ទាប់ពីការប្រកួតចប់ បុរសវ័យ ៣៦ ឆ្នាំរូបនេះបានយកបណ្តាញសង្គមរបស់​គាត់បង្ហាញអំពីប្រតិកម្មចំពោះការបរាជ័យនេះ​ថា៖

Untitled 1

E_Rs_GAWEAUwi3Y

"នេះមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ ប៉ុន្តែឥឡូវនេះវាដល់ពេលដែលត្រូវងើបឡើងវិញ ហើយផ្តោតលើការប្រកួតបន្ទាប់!"។

ក្នុងការ​ប្រកួតនេះគឺជាការបង្ហាញខ្លួនលើកទី ១៧៧ ក្នុងក្របខ័ណ្ឌ Champions League សម្រាប់ Ronaldo ដែល​តាម​ស្មើកំណត់ត្រាអតីតមិត្តរួម​ក្រុម Iker Casillas ប៉ុន្តែលទ្ធផលបរាជ័យ ការ​កាន់​កំណត់​ត្រានេះគ្មានការអបអរសាទរនោះ​ទេ៕

E_Rs_F9X0AAl0yy

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: