កាលពីយប់មិញ គឺមានការប្រកួតចំនួន ៨ គូ ហើយយើងក៏ឃើញលទ្ធផលគូសំខាន់ៗដូចជា Young Boys ២-១ Man Utd, Chelsea ១-០ Zenit, Malmo ០-៣ Juventus និង Barcelona ០-៣ Bayern Munich ជាដើម។
Cole ប្រាប់ BT Sport ដូច្នោះថា៖ "ការប្រៀបធៀបរវាង Lukaku ទៅនឹង Didier Drogba ជារឿងដែលគួរតែនឹងកើតឡើង ព្រោះអីពួកគេលេងតំណែងដូចគ្នា ហើយអ្វីដែលខ្ញុំមើលឃើញ Lukaku ពេលនេះ គឺគេក៏មានភាពជាអ្នកដឹកនាំក្នុងក្រុមដូចជា Drogba អ៊ីចឹងដែរ"។
លោកបន្ត៖ "Lukaku និង Chelsea កំពុងឡើងទៅចំណុចខ្ពស់មួយហើយ ខ្ញុំគិតថា គេនឹងក្លាយជាអ្នករកបានគ្រាប់បាល់ច្រើនបំផុតនៅ Champions League រដូវកាល ២០២១/២២"។
គួរបញ្ជាក់ថា នេះវាអាចកើតឡើងទៅបានដែរ ប្រសិនណា Chelsea មានឱកាសប្រជែងដល់វគ្គខ្ពស់ៗដូចរដូវកាលមុន ខណៈដែលបច្ចុប្បន្ន Lukaku រកបានមួយគ្រាប់ហើយ តែ Robert Lewandowski ក៏ជាអ្នកនាំមុខ ក្រោយរកបាន ២ គ្រាប់ទល់ Barcelona។ យ៉ាងណានៅមានវគ្គច្រើនទៀត ដែលយើងនឹងរង់ចាំទស្សនាបន្តជាមួយគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក