ទោះ​ចាញ់ តែ Ronaldo តាម​ស្មើ​កំណត់ត្រា​ខ្នាត​យក្ស ២ នៅ​ប្រកួត​បើក​ឆាក UCL

តារា​ឆ្នើម Cristiano Ronaldo គឺ​ជា​អ្នក​រក​បាន​មួយ​គ្រាប់​ឲ្យ​ក្លឹប Man Utd នៅ​ប្រកួត​ទល់ Young Boys តែ​ស្តាយ​មិន​អាច​ទទួល​បាន ៣ ពិន្ទុ​នោះ​ទេ ក្រោយ​ចាញ់ ១-២។ យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត យើង​ក៏​សរុប​ឃើញ​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​បង្កើត​នៅ​កំណត់ត្រា​ធំៗ​ដល់​ទៅ ២ ដ្បិត​បើ​ក្រុម​ចាញ់។

Fbl Eur C1 Young_boys Man_utd

690

ទី ១) គឺ​ការ​ស៊ុត​ទល់​ក្លឹប​ទាំង ៣៦ ផ្សេង​ពី​គ្នា​នៅ UEFA Champions League ដែល​ជា​កំណត់ត្រា​ចាស់​របស់ Lionel Messi។ មាន​ន័យ​ថា ក្លឹប Young Boys គឺ​ជា​សំណាញ់​ទី​ទី ៣៦ ដែល CR7 ស៊ុត​ចូល នាំ​ឲ្យ​ឈរ​ស្មើ​កំណត់ត្រា​របស់​កីឡាករ​អាហ្សង់ទីន។

ទី ២) គឺ​ការ​បង្ហាញ​ខ្លួន​នៅ Champions League ច្រើន​ប្រកួត​បំផុត ដោយ​លោក​តាម​ស្មើ​កំណត់ត្រា​របស់ Iker Casillas ជា​អតីត​ជើង​ចាស់​នៅ​ក្លឹប Real Madrid បាន​ហើយ ពោល​គឺ​ជា​ប្រកួត​ទី ១៧៧ កាល​ពី​យប់​មិញ។

Ret

Fbl Eur C1 Young_boys Man_utd

គួរ​បញ្ជាក់​ថា​ ម្ចាស់​ពាន Ballon d'Or ៥ សម័យ​កាល មក​បង្ហាញ​ខ្លួន​នៅ UCL សារ​នេះ គឺ​ជា​រដូវ​កាល​ទី ១៩ ហើយ​សម្រាប់​លោក បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ ២០០៣ គ្រា​លេង​ឲ្យ Man Utd ដូច​គ្នា ទល់​ក្លឹប Stuttgart៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក