ក្លឹបបារាំង Paris Saint-Germain នឹងត្រូវប្រកួតទល់ក្លឹប Club Brugge នៅរាត្រីនេះ ដែលជាជំនួបជុំទី ១ វគ្គចែកពូល UEFA Champions League រដូវកាល ២០២១/២២។
មុនឈានដល់ការប្រកួត អ្នកចាត់ការរបស់ក្លឹបបារាំង បានបង្ហើបដល់ឈ្មោះក្លឹបមួយដែលគិតថា នឹងពិបាកផ្តួលបំផុត ឬមានក្រុមជាច្រើនចង់យកឈ្នះពួកគេបំផុត ហើយនោះគឺជាក្លឹបនៅឯលីគកំពូលអង់គ្លេស។
អតីតគ្រូ Spurs និយាយ៖ "វាពិតជាអាចទៅរួច ការដែលគេដាក់ឈ្មោះក្លឹប Chelsea និងក្លឹបរបស់ពួកយើង [PSG] ក្នុងបញ្ជីក្លឹបដែលពិបាកនឹងផ្ដួល ដោយការដែលយើងមើលទៅលើបញ្ជីឈ្មោះកីឡាករដែលយើងមាន តែសម្រាប់ក្លឹប Chelsea ពួកគេជាម្ចាស់ជើងឯក អ៊ីចឹងគឺស្ថិតនៅចំណុចមួយទៀតខ្ពស់ជាង ជាពិសេសក្រោយមានការពង្រឹងក្រុមទាំងមូល"។
គួរបញ្ជាក់ថា Chelsea ទើបតែយកឈ្នះទៅលើ Zenit ១-០ កាលពីយប់មិញ តែទម្រង់លេងទាំងមូលឃើញថាមិនជាល្អឥតខ្ចោះប៉ុន្មាននោះទេ។ យើងនឹងរង់ចាំមើលខាង PSG ឯណេះវិញម្តង ដែលពួកគេក៏ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ទល់ក្លឹប Bayern Munich ម្តងដែរកាលពី ២ ឆ្នាំ ២០២០៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក