ជឿថា អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ប្រាកដជាមានការចាប់អារម្មណ៍ច្រើននៅរដូវកាលថ្មី ២០២១/២២ ព្រោះអីកាលពីរដូវក្តៅ យើងឃើញមានការផ្ទេរធំៗបានកើតឡើង ហើយខ្លះសឹងតែជារឿងដែលយើងនឹកស្មានមិនដល់ទៀតផង។
យ៉ាងណាការផ្ទេរមកចូលរួមនៅក្លឹបថ្មី សម្រាប់កីឡាករមួយចំនួនហាក់បង្ហាញឥទ្ធិពលភ្លាមៗតែម្តង ជាក់ស្តែងនៅប្រកួតដំបូង គឺពួកគេអាចរកបានគ្រាប់បាល់បើកឆាកភ្លែត។ ខាងក្រោម ក្នុងស្រុកកីឡា បង្ហាញឈ្មោះកីឡាករទាំង ៥ រូប ដែលអាចរកបានគ្រាប់បាល់នៅប្រកួតដំបូងឲ្យក្លឹបថ្មី៖
៥) Edin Dzeko រកបានមួយគ្រាប់នៅជំនួប Inter Milan – Genoa កាលពីថ្ងៃទី ២១ សីហា
៤) Achraf Hakimi រកបានមួយគ្រាប់នៅជំនួប Troyes – PSG កាលពីថ្ងៃទី ៨ សីហា
៣) Eduardo Camavinga រកបានមួយគ្រាប់នៅជំនួប Real Madrid – Celta Vigo កាលពីថ្ងៃទី ១៣ កញ្ញា
២) Cristiano Ronaldo រកបានពីរគ្រាប់នៅជំនួប Man Utd – Newcastle កាលពីថ្ងៃទី ១១ កញ្ញា
១) Romelu Lukaku រកបានមួយគ្រាប់នៅជំនួប Arsenal-Chelsea កាលពីថ្ងៃទី ២២ កញ្ញា
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក