Ronaldo និយាយ​ពាក្យ​មួយ​ឃ្លា​នេះ​ភ្លាម​ទៅ​មិត្ត​រួម​ក្រុម ក្រោយ​លេង​ចាញ់​ Young Boys

ការ​ប្រកួត​រវាង Young Boys និង Man Utd បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ២-១ ដែល​នេះ​ជា​ការ​យក​បាន ៣ ពិន្ទុ​ដ៏​តានតឹង​បំផុត ព្រោះ​អី United លេង​គ្នា ១០ នាក់ ទល់​ក្រុម​ម្ចាស់ផ្ទះ​ពេញ​ជើង​រយៈ​ពេល​ជិត ៦០ នាទី។

GettyImages 1235257997

Skysports Man Utd Champions League_5512822

ក្រោយ​ចប់​ការ​ប្រកួត​មតិ​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ខ្លះ​សោកស្តាយ តែ​ខ្លះ​ក៏​នៅ​តែ​គាំទ្រ​ United ជានិច្ច ព្រោះ​យល់​ឃើញ​ថា ដោយសារ​មាន​កាត​ក្រហម​មួយ​របស់ Aaron Wan-Bissaka ទេ កុំ​អី​លទ្ធផល​មិន​ចេញ​មក​បែប​ហ្នឹង​ឡើយ។

-->

ទៅ​មើល​តារា​ឆ្នើម Cristiano Ronaldo ឯ​ណោះ​វិញ ដែល​ជា​អ្នក​រក​បាន​មួយ​គ្រាប់​នៅ​ប្រកួត​បើក​ឆាក UCL ឲ្យ​ក្លឹប Man Utd ក៏​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​បែប​នេះ​ថា៖ "វា​ជា​លទ្ធផល​ដែល​យើង​មិន​ចង់​បាន​ពិត​មែន​ តែ​យ៉ាង​ណា​ពេល​នេះ​ជា​ពេលវេលា​យើង​ត្រូវ​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ ហើយ​ផ្តោត​លើ​ប្រកួត​បន្ទាប់​ទៀត"។

Ice_screenshot_20210915 120030

GettyImages 1340300149

បញ្ជាក់​ថា តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន ៣ គ្រាប់​នៅ​ ២ ប្រកួត​ដំបូង ហើយ​ភារកិច្ច​បន្ទាប់​ត្រូវ​មមាញឹក​ខ្លាំង ដោយ​ត្រៀម​ប៉ះ West Ham នា​យប់​ថ្ងៃ​អាទិត្យ មុន​រំលង​ទៅ​ប្រកួត​បន្តបន្ទាប់​ទាំង​ពាន​តូច​ក្នុង​ស្រុក ហើយ​សម្រាប់ UCL ការ​វិល​មក​ជុំ​ទី ២ គឺ​ត្រូវ​ប៉ះ​សត្រូវ​ចាស់ Villarreal នា​ចុង​ខែ​កញ្ញា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក