Cristiano Ronaldo ហាក់មិនសប្បាយចិត្តនោះទេ អំពីអ្វីដែល Rio Ferdinand ធ្លាប់បានលើកឡើងនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងកម្មវិធីមួយកាលពីឆ្នាំទៅ ដែលថាយុគសម័យថ្មីនេះគឺគេប្រៀបធៀប Erling Haaland និង Kylian Mbappe ពោលការប្រៀបធៀបរវាង Lionel Messi និង Cristiano Ronaldo គឺបានចប់ហើយ។
ត្រលប់ទៅកាលពីរដូវកាលមុន សម្រាប់ព្រឹត្តិការណ៍ UEFA Champions League ពេលនោះ Mbappe រកបាន Hat-Trick ទល់ក្លឹប Barcelona ជួនពេលដែល Haaland ក៏រកបាន ២ គ្រាប់ផងដែរទល់ Sevilla តែ Ronaldo បែរជាមិនអាចធ្វើអ្វីចេញ សម្រាប់ការលេងឲ្យ Juventus និងធ្លាក់ក្រោមថ្វីជើងរបស់ Porto។
ពេលនោះ Ferdinand ដែលជាអ្នកវិភាគលើប៉ុស្តិ៍ទូរទស្សន៍មួយ បាននិយាយថារជ្ជកាល Ronaldo/Messi គឺចប់ហើយ ដោយនេះកំពុងឈានចូលរជ្ជកាលថ្មី Mbappe/Haaland វិញម្តង។ យ៉ាងណាកំពុងផ្សាយផ្ទាល់ ស្រាប់តែទូរស័ព្ទ Ferdinand លោតសារ WhatsApp មួយផ្ញើមកភ្លាម ដោយនោះគឺជារបស់ Ronaldo រួចនិយាយមួយម៉ាត់យ៉ាងខ្លីថា៖ "វាមិនទាន់ឈានដល់ទីបញ្ចប់នោះទេ"។ ចង់សំដៅដល់រជ្ជកាលនៃការប្រកួតប្រជែងរវាងខ្លួន និងតារាឆ្នើមអាហ្សង់ទីន។ នេះបើតាមសារព័ត៌មាន The Indepedent បានចុះផ្សាយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Ronaldo កំពុងលេងឲ្យក្លឹបថ្មី Man Utd ស្របពេលដែល Messi រួមជើងជាមួយ Mbappe នៅក្លឹបបារាំង PSG។ ពួកគេទាំងពីរក៏អាចជានឹងប៉ះគ្នាជាថ្មីផងដែរ ពោលគឺនៅការប្រកួត UCL នៅវគ្គបន្តបន្ទាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក