បន្ទាប់ពីចាប់ឆ្នោតចូលក្នុងពូលតែមួយ ក្រុម Bayern Munich និង Barcelona នឹងត្រូវប្រឈមមុខដាក់គ្នានៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ។
នេះនឹងជាការជួបគ្នាលើកដំបូងសម្រាប់អ្នកទាំងពីរចាប់តាំងពី Bayern បានកោសរោមក្លិបមានមូលដ្ឋាននៅទឹកដីកាតាឡាន់ក្នុងលទ្ធផល ៨-២ នៅវគ្គ ៨ ក្រុមចុងក្រោយ Champions League នៅខែសីហាឆ្នាំ ២០២០។
ស្ថានភាពនៅពេលនេះគឺខុសគ្នាបន្តិចដោយ Lionel Messi លែងជាចំណែករបស់ Barcelona ហើយ Philippe Coutinho ដែលរកបានពីរគ្រាប់ឱ្យ Bayern កាលពីលើកមុន ក៏បានត្រលប់ទៅក្លឹបមេរបស់គាត់វិញ។
យោងតាមគំរូទស្សន៍ទាយរបស់គេហទំព័រ FiveThirtyEight.com មិនមានការបែងចែកក្រុមទាំងពីរច្រើនទេ ដោយ Barca ផ្តល់ឱកាសឈ្នះ ៣៨% ហើយ Bayern ដែលមានឱកាសឈ្នះ ៤១% ។
ប្រូបាប៊ីលីតេនៃលទ្ធោលស្មើរវាងក្រុមទាំងពីរគឺ ២១%ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅឯ Camp Nou ក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី ១៤ ខែកញ្ញាយប់នេះ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក