សុខៗ​ឃើញ​របស់ ៣ នេះ វា​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​ព្រះ​សំណាង​ចូល​មក​លេង​ផ្ទះ

ប្រសិន​ជា​សុខៗ​អ្នក​បាន​ប្រទះ​ឃើញ​របស់ ៣ នេះ យើង​សូម​ចូលរួម​អបអរ​សាទរ ដោយ​វា​សុទ្ធ​តែ​ជា​ប្រផ្នូល​ល្អ ហើយ​អ្នក​នឹង​មាន​សំណាង​ច្រើន​នៅ​ពេល​ខាង​មុខ៖

៣) ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ

Buom Bay Vao Nha

យោង​តាម​ដំណាល​ចាស់ៗ​ពី​បុរាណ បើ​ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ នោះ​មាន​ន័យ​ថា ​ព្រះ​សំណាង​កំពុង​មក​លេង​ផ្ទះ​របស់​អ្នក ពោល​នៅ​ថ្ងៃ​ខាង​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​មក​ក្នុង​ជីវិត ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំង​មូល។

វា​ក៏​ជា​សញ្ញា​ល្អ​មួយ​ផង​ដែរ សម្រាប់​កិច្ច​សហការ​ផ្សេងៗ​ក៏​ដូច​ជា​ទំនាក់ទំនង​ដែល​មិន​បាន​កំណត់​ទុក​ជា​មុន ហៀប​នឹង​ស្វាគមន៍​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក។ ប្រសិន​វា​ជា​មេអំបៅ​ប្រផេះ​ឬ​ខ្មៅ នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​នៅ​ផ្នែក​អាជីព​ការងារ​និង​លុយកាក់។

២) ឃើញ​ឆ្កែ​រត់​ចូល​ផ្ទះ

2

មិន​ដឹង​ឆ្កែ​របស់​នរណា វង្វេង​ម្ចាស់​បាន​រត់​ចូល​មក​ក្នុង​ផ្ទះ​អ្នក សុំ​អ្នក​កុំ​ភិតភ័យ​ឲ្យ​សោះ ព្រោះ​នេះ​ជា​ការ​នាំ​លាភ​ចូល​ផ្ទះ​ទៅ​វិញ​ទេ ពោល​ផ្នែក​ការងារ​និង​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ក្នុង​ផ្ទះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​ជួប​តែ​ភាព​រុងរឿង​សុភមង្គល មាន​លុយ​សប្បាយ​ចាយ​ពេញ​ផ្ទះ។

១) ឃើញ​ឥន្ទធនូ​បន្ទាប់​ពី​មេឃ​ភ្លៀង

1

ជា​ធម្មតា​នរណា​ក៏​ឃើញ​ដែរ តែ​ត្រូវ​សួរ​ថា តើ​មាន​ភាព​ចៃដន្យ​អ្វី​ដែល​ទាញ​ឲ្យ​អ្នក​ចេញ​មើល​ទៅ​ខាង​ក្រៅ ឬ​បាន​ឃើញ​ដោយ​ចៃដន្យ​ក្នុង​ពេលវេលា​ណា​មួយ? ហេតុ​ហ្នឹង​ហើយ​តាម​ជំនឿ​គេ​ជឿ​ថា ការ​ដែល​ឃើញ​ឥន្ទធនូ គឺ​ប្រៀប​ដូច​ជា​កន្លែង​នាំ​សំណាង នាំ​ទ្រព្យ​ហៀរហូរ​ចូល​ផ្ទះ ហើយ​បើ​អ្នក​រកស៊ី ឬ​មាន​អាជីវកម្ម​ក្នុង​ដៃ ចាំ​តែ​កើប​ផល​ចំណេញ​ធំ​ទៅ​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក