ស្រីៗ​ចែក​គ្នា​បាន​ដឹង! អាហារ ៤ មុខ​ឆ្ងាញ់​ក៏​ឆ្ងាញ់ ហើយ​ជួយ​ព្យាបាល​មុខ​មុន​ទៀត​ផង

អាហារ​ទាំង ៤ មុខ​ខាង​ក្រោម​ ស្រ្តីៗ​គ្រប់​រូប​គួរ​តែ​មាន ព្រោះ​វា​មិន​ត្រឹម​តែ​មាន​ឱជារស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ព្យាបាល​បញ្ហា​មុខ​មុន និង​កាត់​បន្ថយ​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ៖

១) អាហារ​សម្បូរ​វីតាមីន C

Unnamed

វីតាមីន C វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផលិត​កូឡាជែន។ ចំណែក​ឯ​កូឡាជែន​ដើរ​តួ​ជា​សរសៃ​តភ្ជាប់​រវាង​ជាលិកា​ក្នុង​រាងកាយ ជួយ​រក្សា​ស្បែក​ឲ្យ​រលោង​និង​គ្មាន​ស្នាម​ជ្រួញ។ លើស​ពី​នេះ​វា​ក៏​មាន​សមត្ថភាព​រារាំង​ការ​វិវត្ត​នៃ​ជាតិ​ពណ៌​មេឡានីន និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​កាត់​បន្ថយ​ការ​រលាក ការ​ឡើង​ពណ៌​ក្រហម​ស្នាម​កន្ទួល​លើ​មុខ​ផង​ដែរ។

អ្នក​គួរ​បន្ថែម​អាហារ​ដែល​មាន​ជាតិ​វីតាមីន C ជា​រៀងរាល់​ថ្ងៃ ឧទាហរណ៍​ដូច​ជា​ផ្លែ​គីវី ផ្លែ​ត្របែក និង​ផ្កា​ខាត់ណា​ជា​ដើម។

២) អាហារ​ដែល​មាន​ជាតិ​ស័ង្កសី

Thực Phẩm Chứa Kẽm

ស័ង្កសី​គឺ​ជា​ធាតុ​សំខាន់​សម្រាប់​រាងកាយ ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក ហើម និង​ការ​ឡើង​មុន។ វា​ក៏​ជួយ​ឲ្យ​ការ​ជា​សះស្បើយ​លើ​មុខ​របួស អាច​បាត់​ទៅ​លឿន និង​ជួយ​ឲ្យ​ស្បែក​ត្រលប់​មក​សភាព​ដើម​វិញ​លឿន​ផង​ដែរ។

អាហារ​ដែល​មាន​ជាតិ​ស័ង្កសី មាន​ដូច​ជា​សាច់គោ គ្រាប់​ល្បៅ អយស្ទ័រ វ៉ាល់ណាត់ និង​ស្ពៃ​ជា​ដើម។

៣) អាហារ​សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣

Omega 3 Co Trong Thuc Pham Nao Nhieu Nhat Al

ត្រី​សាលម៉ុន គ្រាប់​ល្ពៅ វ៉ល់ណាត់ សុទ្ធ​តែ​ជា​ហារ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​វា​អាច​ជួយ​បំបាត់​មុន កាត់​បន្ថយ​ការ​រលាក​ស្បែក។ នេះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ព្យាបាល​មុខ​មុន និង​ការ​រលាក​លើ​ស្បែក ដែល​បង្ក​ឲ្យ​មាន​បាក់តេរី ក្លាយ​ទៅ​ជា​មុន ស្ទះ​រន្ធ​ញើស។

៤) ទឹកដោះគោ​ជូរ យ៉ាអួរ

Yogurt

ប្របាយអូទិក​ដែល​មាន​ក្នុង​ទឹកដោះគោ​ជូរ យ៉ាអួរ វា​អាច​ជួយ​រក្សា​តុល្យភាព​រាងកាយ ជំរុញ​ចលនា​ពោះវៀន និង​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ។ កត្តា​ទាំង​អស់ សុទ្ធ​តែ​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​លើ​ស្បែក ហើយ​វា​ក៏​លើក​កម្ពស់​ជួយ​ឲ្យ​ស្បែក​ស្អាត​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក