​មើល​វីដេអូ​ប្រៀបធៀប​នេះ បាន​ដឹង​ថា Ronaldo ធ្លាក់​ជើង ដោយសារ​តែ​លេង​នៅ Juventus

Cristiano Ronaldo ពេល​ផ្ទេរ​ទៅ​ក្លឹប​សេះ​បង្កង់ Juventus លោក​ក៏​រក​បាន​គ្រាប់​បាល់​ជា​រឿយៗ​ផង​ដែរ តែ​តាម​តួ​លេខ​ដែល​ធ្វើ​បាន​គឺ​នៅ​តិច​ជាង​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន ហើយ​ជាក់ស្តែង​សូម្បី​តែ​ខ្លួន​លោក​ផ្ទាល់ ក៏​ជឿ​ថា​មិន​ពេញ​ចិត្ត​នោះ​ដែរ។

FBL ITA CUP JUVENTUS AC MILAN HEALTH VIRUS

Ice_screenshot_20210913 212401

បើ​តាម​ការ​បង្ហោះ​ពី​គណនី @PIPARS_ លើ Twitter បាន​បង្ហាញ​ពី​ការ​ប្រៀបធៀប​នៅ​សាច់​បាល់​មួយ ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា ដោយ​មួយ​ពេល​ Ronaldo លេង​ឲ្យ Juventus និង​មួយ​ពេល Ronaldo លេង​ឲ្យ Man Utd កាល​ប៉ះ Newcastle។ បាល់​នោះ​គឺ​ឃើញ​ថា​មិត្ត​រួម​ក្រុម​នៅ United មាន​ភាព​ឈ្លាសវៃ និង​យល់​ពី​ចង្វាក់​នៃ​ការ​បញ្ជូន ល្អ​ជាង​កាល​នៅ​ក្លឹប​ចាស់ Juventus។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ក៏​ធ្វើ​ឲ្យ​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា Ronaldo សក្តិសម​ជា​របស់ Man Utd ពិតៗ ពោល​ទៅ​លេង​នៅ Juventus គឺ​ជា​កន្លែង​ដែល​ទាញ​ឲ្យ​លោក​ធ្លាក់​ជើង​ទៅ​វិញ​ទេ។ យ៉ាង​ណា​យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត ជា​ពិសេស​នៅ​ការ​ប្រកួត UEFA Champions League ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក