Ole ថា​មិនមែន​តែ Ronaldo ទេ ម្នាក់​នេះ​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ដែរ​ទៅ​លើ​មិត្ត​រួម​ក្រុម United

មួយ​រយៈ​ចុង​ក្រោយ​នេះ ​យើង​តែងតែ​លើក​មក​ជជែក​នូវ​រឿងរ៉ាវ​អំពី Cristiano Ronaldo មិន​ចន្លោះ​ថ្ងៃ​នោះ​ទេ ជា​ពិសេស​ក្រោយ​ការ​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ដំបូង​ធ្វើ​បាន​យ៉ាង​ល្អ​ឲ្យ​ក្លឹប​ថ្មី Man Utd។ បើ​តាម​ការ​បញ្ជាក់ ពី​អ្នកចាត់ការ​លោក Ole Gunnar Solskjaer បាន​បង្ហើប​ថា តារា​ឆ្នើម​ព័រទុយហ្គាល់​ពិត​ជា​បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​បំផុស​ទឹក​ចិត្ត​និង​ណែនាំ​ដល់​មិត្ត​រួម​ក្រុម ជា​ពិសេស​គឺ​បណ្តុំ​យុវជន​ជំនាន់​ក្រោយ។

A94c4ba1a0a7bc1be34c35ee2baf2590Y29udGVudHNlYXJjaGFwaSwxNjMxMzU1NDkw 2.62294545

3216340 65882068 2560 1440

យ៉ាង​ណា​អ្នកចាត់ការ​សញ្ជាតិ​ន័រវែស​ក៏​និយាយ​ដល់​ឈ្មោះ Raphael Varane ដែល​ជា​ខ្សែ​ការពារ​ជោគជ័យ និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​កាល​នៅ​ក្លឹប Real Madrid ថា​វត្តមាន​របស់​គេ ក៏​ជះ​ឥទ្ធិពល​ដល់​ក្រុម​មិន​ចាញ់ Ronaldo នោះ​ដែរ។

Solskjaer និយាយ​មុន​ត្រៀម​បើក​ការ​ប្រកួត​ទល់ Young Boys នៅ​ទឹកដី​ស្វីស​ដូច្នោះ​ថា៖ "យើង​កាន់​តែ បន្ថែម​គុណភាព​ដល់​ក្រុម ក៏​កាន់​តែ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ដែល​គ្រប់​គ្នា​សម្លឹង​មក​យក​គំរូ​តាម ហើយ​ខ្ញុំ​គិត​ថា Raphael [Varane] និង Cristiano [Ronaldo] ការ​មក​ដល់​របស់​គេ គឺ​ពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​ពួកគេ​ជា​អ្នក​ឈ្នះ ពួក​គេ​បាន​ឈ្នះ​គ្រប់​យ៉ាង ហើយ​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ក្រុម​ទាំង​អស់​មើល​មក​ពួក​គេ​និង​ងឿងឆ្ងល់​ថា តើ​អាច​ឈរ​ដល់​កម្រិត​ខ្ពស់​បែប​នេះ​បាន​ដោយ​របៀប​ណា"។

1123

លោក​បន្ថែម​ថា៖ "ដូច្នេះ​វា​មិន​មែន​តែ​ល្អ​សម្រាប់​ទាំង​អស់​គ្នា​ទេ ហើយ​ក៏​មាន​ការ​ប្រកួតប្រជែង​បន្ថែម​ទៀត​ដែរ ជាក់ស្តែង​ខ្ញុំ​ឃើញ Lingard ធ្វើ​បាន​ល្អ Anthony [Martial] ធ្វើ​បាន​ល្អ ពោល​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ជា​ខ្លាំង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក