នៅយប់ថ្ងៃអង្គារ វេលាម៉ោង ១១:៤៥ នាទី ក្រុមបិសាចក្រហម នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលជួបក្រុម Young Boys នៅការប្រកួតជុំទី ១ សម្រាប់ព្រឹត្តិការណ៍ UEFA Champions League វគ្គចែកពូល ឬ ៣២ ក្រុម។
យ៉ាងណាតាមរយៈការប្រកាសនៅបញ្ជីឈ្មោះទាំង ២២ រូប នាល្ងាចថ្ងៃចន្ទនេះ យើងឃើញថា ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer ពុំបានដាក់ខ្សែប្រយុទ្ធសំខាន់ Edinson Cavani នោះទេ។ តាមមូលហេតុដែលដឹង គឺកីឡាករអ៊ុយរុយហ្គាយមិនទាន់ត្រៀមលក្ខណៈរួចរាល់ ហើយអាចជាត្រូវរង់ចាំដល់សប្តាហ៍បន្ទាប់។
ប៉ុន្តែចំណូលថ្មីដែលក្លឹបយកបាននៅរដូវក្តៅ គឺដាក់មកទាំងអស់មានតាំងពី Jadon Sancho, Raphael Varane និង Cristiano Ronaldo ពោលប្រព័ន្ធសារនេះ ក៏អាចថាពេញជើងដូចតែការប្រកួតទល់ក្លឹប Newcastle កាលពីចុងសប្តាហ៍មុន។
បញ្ជីឈ្មោះកីឡាករទាំង ២២ រូបមានដូចជា៖
De Gea, Heaton, Kovar; Bailly, Dalot, Lindelof, Maguire, Shaw, Varane, Wan-Bissaka; Fernandes, Fred, Lingard, Mata, Matic, Pogba, Sancho, van de Beek; Elanga, Greenwood, Martial, Ronaldo.
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក