ឃើញ​លេង​ល្អ ក្លឹប Juventus ស្រាប់​តែ​ចាប់​ចិត្ត​លើ​មិត្ត​រួម​ក្រុម​ថ្មី​របស់ Ronaldo ម្នាក់

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​កាន់​ឆ្នាំ​នៅ Old Trafford ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​របស់​អតីត​កីឡាករ​ខ្លួន Cristiano Ronaldo ដោយ​ចង់​ចរចា​នាំ​យក​គេ​មក​ទីក្រុង Turin នា​ឆ្នាំ ២០២២។

2574903 53396770 2560 1440

2853160 58809228 2560 1440

នោះ​គឺ​អ្នកចាំទី David de Gea ដែល​រយៈ​ពេល​ចុង​ក្រោយ គេ​ក៏​មាន​ការ​ប្រជែង​ខ្ពស់​នៅ​តំណែង​ដៃ​ទី​មួយ​ជាមួយ​នឹង Dean Henderson ជា​ពិសេស​គឺ​រដូវ​កាល​មុន ទើប​តែ​រដូវ​កាល​ថ្មី ២០២១/២២ នេះ​ទេ ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ អាច​ទទួល​បាន​ឱកាស​ជាប់លាប់​ជាង​មុន។

Skysports De Gea David De Gea_4277878

យ៉ាង​ណា​គេ​ឃើញ​ថា សមត្ថភាព​របស់ de Gea នៅ​តែ​មាន ហើយ​អនាគត​របស់​គេ​នៅ​បិសាច​ក៏​វែង​ឆ្ងាយ ពោល​មាន​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ។ សម្រាប់​ក្លឹប Juventus មាន​បំណង​ចង់​នាំ​យក​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ មក​ជំនួស​តំណែង Wojciech Szczesny នៅ​រដូវ​កាល​ក្រោយ​នេះ។

Massimiliano Allegri, Head Coach Of Juventus FC, Celebrate

យើង​មិន​ច្បាស់​ថា United ព្រម​លក់​ឬ​អត់​ទេ តែ​វា​ស៊ីសង​លើ​សាមី​ខ្លួន ជា​អ្នក​សម្រេច​ចិត្ត​មួយ​ផ្នែក​ដែរ។ រំឭក​ស្ថិតិ​បង្ហាញ​ខ្លួន ៤៤៥ ប្រកួត នៅ​រយៈ​ពេល ១០ ឆ្នាំ​មក​នេះ De Gea ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Premeir League, FA Cup និង EFL Cup មួយ​លើកៗ​រៀង​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក