ក្លឹបមេឃខៀវ Manchester City កំពុងស្វះស្វែងក្នុងការស្វែងរកអ្នកថ្មីមកជំនួសតំណែង Fernandinho ដែលគេត្រៀមចាកចេញនៅបញ្ចប់រដូវកាល ២០២១/២២ ពោលវានឹងក្លាយជាការចន្លោះប្រហោងតំណែងបម្រើដ៏សំខាន់មួយប្រចាំក្រុម។
លោក Pep Guardiola ជាអ្នកចាត់ការ បានមើលឃើញគោលដៅមួយចំនួនរួចមកហើយ តួយ៉ាងដូចជា Declan Rice របស់ក្លឹប West Ham United និង Jude Bellingham របស់ក្លឹប Borussia Dortmund ដល់ឥឡូវបន្ថែមគោលដៅថ្មីមួយទៀតគឺ Kalvin Phillips របស់ក្លឹប Leeds United។
ខ្សែបម្រើវ័យ ២៥ ឆ្នាំ បានបង្ហាញខ្លួនសរុបឲ្យក្ងានស ២១៥ ប្រកួត រាប់ចាប់ពីការផ្ទេរនៅឆ្នាំ ២០១៤ ហើយគេក៏ជាចំណែកសំខាន់ដែលជួយក្រុមលោក Marcelo Bielsa មានឱកាស Promote ឡើងមកលេងនៅ PL ផងដែរ។ យ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការលេងរបស់គេនៅជម្រើសជាតិ សម្រាប់តំណែងបម្រើការពារ គឺរាប់បានថាល្អមិនគួរឲ្យជឿ នៅព្រឹត្តិការណ៍ Euro 2020។
បច្ចុប្បន្នកុងត្រារបស់ Phillips នៅសេសសល់ដល់ចុងរដូវកាល ២០២២/២៣ តែក្លឹបក៏អាចដាក់សំណើចរចាសាកល្បងបានដែរ ដោយតម្លៃផ្ទេររបស់គេ គឺអាចស្ថិតនៅចន្លោះ ៤០ ទៅ ៥០ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក